ចំនួនអ្នកស្លាប់សរុបនៅតំបន់ហ្កាហ្សា បន្តកើនឡើងលើស ៧ម៉ឺននាក់ ទោះមានបទឈប់បាញ់ក្ដី

2025/11/30 10:52:56 pm        118

អាជ្ញាធរសុខាភិបាលនៅដែនដីហ្កាហ្សាស្រ្ទីប បាននិយាយកាលពីថ្ងៃសៅរ៍ (២៩ វិច្ឆិកា) ថា ចំនួនមនុស្សសរុប ដែលត្រូវបញ្ជាក់ថាបានស្លាប់ នៅក្នុងការវាយលុករបស់អ៊ីស្រាអែល លើតំបន់ប៉ាឡេស្ទីនដ៏តូចចង្អៀតនេះ បានបន្តកើនឡើងលើសពី ៧ម៉ឺននាក់ហើយ បើទោះបីជាសង្រ្គាមបានបញ្ចប់ក្រោមបទឈប់បាញ់ដ៏ផុយស្រួយមួយក៏ដោយ។

ក្រសួងនេះបន្ថែមថា មនុស្ស ៣០១នាក់ ត្រូវដាក់បន្ថែមទៅក្នុងចំនួនអ្នកស្លាប់ ចាប់តាំងពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដែលនាំឱ្យការស្លាប់សរុបកើនឡើងដល់ ៧០.១០០នាក់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅឆ្នាំ២០២៣មក។ យោងតាមសេចក្តីថ្លែងការណ៍ មនុស្សមួយចំនួនបានស្លាប់ក្នុងការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែល ហើយតួលេខស្លាប់ដែលនៅសល់ ត្រូវយកចេញពីគំនរបាក់បែកក្នុងមួយរយៈមកនេះ។

ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា មក ការស្លាប់ដែលត្រូវរាយការណ៍ បានបន្តកើនឡើងឥតឈប់ឈរ ខណៈអាជ្ញាធរឆ្លៀតឱកាសពេលដែលស្ថានភាពស្ងប់ស្ងាត់ ដើម្បីស្វែងរកសាកសពអ្នកស្លាប់នៅក្រោមគំនរបាក់បែក។

មិនមានការអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែលទេ ដែលតែងចោទពីភាពត្រឹមត្រូវនៃតួលេខការស្លាប់នៅហ្កាហ្សា ទោះបីជាខ្លួនមិនទាន់ចេញផ្សាយការប៉ាន់ស្មានផ្ទាល់ខ្លួនក៏ដោយ។ ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើហ្កាហ្សា - ដែលបញ្ឆេះឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ - បានកម្ទេចផ្នែកភាគច្រើននៃតំបន់នេះ ដែលធ្វើឱ្យពិបាកក្នុងការប្រមូលព័ត៌មានត្រឹមត្រូវពីតួលេខអ្នកស្លាប់ និងរបួស៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm