ក្រុមអ្នកផលិត ជំរុញការប្រើប្រាស់ និងការគាំទ្រពីប្រជាពលរដ្ឋលើផលិតផលក្នុងស្រុក

2022/02/21 08:58:59 pm        881

ភ្នំពេញ៖ ប្រធានសមាគមផលិតចំណីអាហារកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យងាកមកប្រើប្រាស់ និងទទួលទានផលិតផលក្នុងស្រុកឲ្យច្រើនផុសផុល ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ ក៏ដូចជាលើកទឹកចិត្តដល់អ្នកផលិត និងស្ទួយជីវភាពប្រជាកសិករ។

លោក មៀវ សុខទ្រី ប្រធានសមាគមផលិតចំណីអាហារកម្ពុជា ក្រោយពិធីសម្ពោធជាផ្លូវការ​នូវ​ផលិត​ផល​រមៀតកែច្នៃ​របស់សហគ្រាសរីងហ្គាខេម​ កាលពីព្រឹកថ្ងៃទី១៩​ កុម្ភៈ ឆ្នាំ២០២២នេះ បាន​មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន​ ប៊ីធីវីថា គិតត្រឹមរយៈពេល ​៥ឆ្នាំចុងក្រោយនេះ ទោះបី​ជាវិស័យចំណី​ម្ហូបអាហារមានភាពរីកចម្រើនក្តី ​ប៉ុន្តែការគាំទ្រ​របស់​អ្នកប្រើប្រាស់ ហាក់​នៅ​មានកម្រិត ដែលបនេះទាមទារឲ្យរដ្ឋាភិបាល​ និងស្ថាបនពាក់ព័ន្ធត្រូវចូលរួមដោះស្រាយ ទាក់ទិន​នឹង​ការលើកកម្ពស់ការប្រើប្រាស់ផលិតផល​ក្នុងស្រុក​ឲ្យច្រើន​ជាងផលិតនាំចូល ជាពិសេស​គឺ​ការ​ដោះស្រាយបញ្ហាប្រឈមទាំងឡាយ​របស់​សហគមន៍អ្នកផលិត។

លោក ​បានសំណូមពរថែមទៀតទៅដល់ប្រជាពលរដ្ឋ លើផលិតផលខ្មែរ​ដែល​បានចុះបញ្ជី ព្រោះថា​ទាំង​សមាគម​ និងវិទ្យាស្ថានជំនាញផ្សេងៗ​ បានខិតខំយកចិត្តទុកដាក់ក្នុង​ការ​សិក្សាស្រាវជ្រាវ ផ្តល់​នូវបច្ចេកវិទ្យាថ្មីៗ​ ដើម្បីធ្វើឲ្យផលិតផលខ្មែរកាន់តែមានគុណភាព​ និងមានអាហារូបត្ថម្ភល្អៗ។

ជាមួយគ្នានេះ លោក ហ៊ឺ វណ្ណៈ ​នាយកប្រតិបត្តិសហគ្រាស ​រីងហ្គាខេម ​ដែលជា​ក្រុមហ៊ុនឈានមុខ ក្នុង​ការផ្តត់ផ្គង់អាហារទ្រទ្រង់សុខភាពពីធម្មជាតិ ​ដូចជាម្សៅល្មៀត ​ម្សៅមើមខ្ញី ​ម្សៅចេក​ ទឹកញ៉ និង​ផ្សិតលីងជឺជាដើម បានអំពាវនាវ​ ប្រជាពលរដ្ឋខ្មែរ ​សូមងាកមកគាំទ្រឲ្យកាន់តែច្រើន​បន្ថែមទៀត ដោយ​ជួយជ្រោមជ្រែង​ និងលើកទឹកចិត្តដល់ផលិតផលខ្មែរ ដែលកំពុងតែផលិត​និង​កែច្នៃ​យ៉ាង​យក​ចិត្តទុកដាក់ ​ដើម្បីផលិតបានផលិត​ផល​ដែល​មាន​គុណ​ភាពខ្ពស់ ​និង​មិន​ប៉ះពាល់​សុខភាពដល់​អ្នកប្រើប្រាស់ក្នុងស្រុក។

តាមរយៈកញ្ចប់ថវិកាជំនួយឥតសំណងរបស់ USAID លើកគម្រោង កម្ពុជាហាវែស II លោក ហ៊ឺ វណ្ណៈ ​បានបញ្ជាក់ថា ​គម្រោងនេះ​ផ្តល់ការបណ្តុះបណ្តាល​អំពីការអនុវត្ត ការដាំដុះតាម​គោល​ការណ៍​កសិកម្មល្អ ​និងបានចុះកិច្ចសន្យាកសិកម្មជាមួយកសិករចំនួន​ ៦០គ្រួសារ ក្នុងការទិញលក់​ផលិត​កសិកម្មរបស់ប្រជាកសិករខ្មែរ ​ដែលបានដាំដុះតាមគោលការណ៍​កសិកម្មល្អនេះ។

លោក បន្តថា គម្រោងនេះ មានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជា​កសិករ​ខ្មែរ​ឲ្យប្រសើរល្អជាងមុន​ ជួយកាត់បន្ថយចំណាកស្រុក ជួយ​បង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ ជួយ​ជំរុញ​ និងលើក​ស្ទួយការអភិវឌ្ឍ​ និង​អភិរក្ស​វិស័យ​កសិកម្ម​នៅកម្ពុជា ជា​ពិសេស ​បាន​លើក​ទឹកចិត្ត​ផលិត​ករកែច្នៃ​ក្នុងស្រុក ​មាន​លទ្ធភាពបន្តបេសកម្មក្នុងការ​អភិវឌ្ឍន៍​ផលិតផលខ្មែរ ឲ្យ​មាន​ស្តង់ដារ​គុណភាព​អនាម័យ ​និង​សុវត្ថិភាព​ខ្ពស់ សម្រាប់​អ្នក​ប្រើប្រាស់​ក្នុងស្រុក៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm