ឆ្នាំ២០២៥ ការវិនិយោគលើវិស័យសំណង់មាន ៣៥០៣គម្រោង ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង​៧ពាន់​លាន​ដុល្លារ កើន៦៨,៨៩%

2025/12/01 05:41:18 pm        216

ភ្នំពេញ៖ ទោះបីជាបញ្ហាសេដ្ឋកិច្ចសកល មិនទាន់មានភាពល្អប្រសើរ ប៉ុន្តែនៅក្នុងឆ្នាំ២០២៥នេះ ដោយ​វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា នៅតែមានសញ្ញាល្អ គឺមាន​ការ​វិនិយោគ​រហូតដ​ល់​ចំនួន​ ៣៥០៣គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួនជាង ១៨លានម៉ែត្រការ៉េ ដែល​មានទំហំទឹកប្រាក់ជាង ៧ពាន់ ៣២០លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២៤ មាន​ការ​កើន​ឡើង ៦៨,៨៩ភាគរយ ។

ក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត នៅថ្ងៃទី១ ខែ​ធ្នូ ​ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា គិតពីចាប់ផ្ដើមអនុវត្ត បានចេញ​លិខិត​អនុញ្ញាត​សាង​សង់នៅទូទាំងប្រទេសមានចំនួន ៧១ ៨២០គម្រោង គិតជាផ្ទៃក្រឡាសំណង់​សរុប​ជាង​ ២១៩​លាន​ម៉ែត្រការ៉េ បើគិតតម្លៃប៉ាន់ស្មានទុនវិនិយោគ សរុបប្រមាណជាង ៨៧ពាន់ ៦៩៦​លាន​ដុល្លារអាមេរិក ។

របាយការណ៍ដដែលបន្តថា ក្នុងនោះការវិនិយោគលើវិស័យសំណង់អគារខ្ពស់ៗ ក្នុងឆ្នាំ២០២៥ ចាប់​ពី​៥ជាន់ឡើង ចំនួន២២៨គម្រោង ស្មើនឹង២៨៨អគារ, សំណង់លំនៅឋានមាន ២ ៧២៤​គម្រោង មានទុនវិនិយោគជាង ២ពាន់ ៥១២លានដុល្លារ, សំណង់សណ្ឋាគារចំនួន២៥គម្រោង ស្មើ​នឹងទុននិយោគជាង ២៧១លានដុល្លារ, សំណង់អគារពាណិជ្ជកម្ម ១៨៩គម្រោង ទុន​វិនិយោគ​ជាង ៧៩៤លានដុល្លារ, សំណង់អគាររោងចក្រចំនួន ២៣៤គម្រោង ទុនវិនិយោគជាង ២២៩​លានដុល្លារ, និងសំណង់អគារពហុមុខមានចំនួន ៣៧គម្រោង មានទុន​វិនិយោគ​ប្រមាណ​ជាង ៤៦៨លានដុល្លារ ។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងឆ្នាំ២០២៥នេះ ក្រសួងរៀបដំដែនដី នគរូបនីយកម្ម និងសំណង់ បាន​ប្រមូល​ចំណូលចូលថវិកាជាតិសរុបជាង ៧២៤ពាន់ ២១៩លានរៀល កើនឡើង ១០,០៦​ភាគ​រយ ​បើធៀបនឹងឆ្នាំ២០២៤ ដែលក្នុងនោះប្រមូលបានតាមរយៈរដ្ឋបាលកណ្ដាលចំនួនជាង ៣៩​ពាន់​ ៦៣៣លានរៀល និងតាមរយៈមន្ទីររាជធានីខេត្ត បានជាង ៦៨៤ពាន់ ៥៨៥លានរៀល ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់​នេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំបញ្ចប់បញ្ហាជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជា តាមរយៈ​ការវាស់វែងដីធ្លីចុះក្នុងបញ្ជីជាប្រព័ន្ធ នៅទូទាំងប្រទេស ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជា​ពលរដ្ឋ​កាន់​កាប់ដីធ្លីដោយសុវត្ថិភាព ។

 ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា មួយវិញទៀត ចំពោះវិស័យសំណង់នេះ ក៏បាន​និង​កំពុ​​ង​ព​ង្រឹង​គុណ​ភាពសំណង់បន្ថែម រួមទាំងការរៀបចំលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ​ឲ្យ​មាន​របៀប​រៀប​រយ ​ដែលជាការរស់នៅដោយភាពក្សេមក្សាន្ត ស្របតាមគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែលធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានផ្ទះសម្ដែងរស់នៅសមរម្យ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm