គណៈប្រតិភូអ៊ុយក្រែន និងអាមេរិក បានផ្លាស់ប្តូរពាក្យសម្ដីយ៉ាងកក់ក្តៅកាលពីថ្ងៃអាទិត្យនៅសហរដ្ឋអាមេរិក ខណៈពួកគេបានចូលរួមកិច្ចប្រជុំដ៏សំខាន់មួយស្តីពីរបៀបបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអឺរ៉ុប ប៉ុន្តែនៅក្រោមក្ដីបារម្ភរបស់ទីក្រុងគីវថា សហរដ្ឋអាមេរិកអាចស្តាប់តាមការចង់បានរបស់លោក Vladimir Putin។

កិច្ចពិភាក្សានេះគឺជាឱកាសដ៏ល្អបំផុតរបស់អ៊ុយក្រែន ក្នុងការបញ្ចុះបញ្ចូលតំណាងពិសេសលោក Steve Witkoff មុនពេលរូបលោកធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនៅសប្តាហ៍នេះសម្រាប់ការពិភាក្សាជាមួយក្រុមមន្ត្រីរុស្ស៊ី រួមទាំងប្រធានាធិបតី Putin ផងដែរ។
មន្ត្រីជាន់ខ្ពស់ម្នាក់ដែលបានដឹងអំពីការចរចាបានប្រាប់សារព័ត៌មាន POLITICO ដោយសុំមិនបញ្ចេញឈ្មោះថា ជាទូទៅ ប្រជាជនអ៊ុយក្រែនមានអារម្មណ៍ថា សហរដ្ឋអាមេរិកចង់រំលងលោកប្រធានាធិបតី Volodymyr Zelenskyy ក្នុងការពិគ្រោះយោបល់របស់ពួកគេជាមួយលោក Putin ឥឡូវនេះ និងយល់ព្រមលើអ្វីមួយជាមួយលោក Putin ហើយបន្ទាប់មកត្រឡប់ទៅនិយាយជាមួយអ៊ុយក្រែនវិញ។ 
សារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ភាគីអាមេរិក ចង់បញ្ចប់បញ្ហានៃការធានាទឹកដី និងសន្តិសុខ។ ប៉ុន្តែដូចដែលសារព័ត៌មាន POLITICO បានរាយការណ៍ពីមុនមក លោក Zelenskyy នឹងធ្វើការសម្រេចចិត្តចុងក្រោយលើបញ្ហាទឹកដីណាមួយ។
មន្ត្រីរូបនោះបាននិយាយថា អាមេរិកចង់បញ្ចប់ទាំងស្រុង ហើយជនជាតិអ៊ុយក្រែនចង់ដឹងពីអ្វីដែលអាមេរិក នឹងនាំទៅកាន់ទីក្រុងមូស្គូ៕
