ធនាគារជាតិ និងគណៈមេធាវីកម្ពុជាចុះ MOU សហការ​លើក​កម្ពស់​ការ​អនុវត្ត​ច្បាប់​ក្នុង​វិស័យ​ធនាគារ

2025/12/01 06:13:52 pm        203

ធនាគារជាតិនៃកម្ពុជា (NBC) និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈនៃការយោគ យល់គ្នា (MOU) សហការលើកកម្ពស់​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​វិស័យ​ធនាគារ ដើម្បីធានាឱ្យបាននូវសង្គតិភាព និងប្រសិទ្ធភាពក្នុង ការអនុវត្តច្បាប់។

ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងឯកឧត្តម សាំង វណ្ណៈ ប្រធាន​គណៈ​មេធាវី​នៃព្រះរាជាណា ចក្រកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហការលើក កម្ពស់ការអនុវត្តច្បាប់នៅក្នុងវិស័យ ធនាគារ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​អនុវត្ត​ច្បាប់ និងបទប្បញ្ញត្តិនៅក្នុងវិស័យធនាគារ និងកំណត់ពីការពង្រឹង និងពង្រីក​វិសាល​ភាព​នៃ​ការបណ្តុះបណ្តាល ព្រមទាំងការផ្សព្វផ្សាយច្បាប់ ក្រមរដ្ឋប្បវេណី ព្រមទាំងច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា ដែលពាក់ព័ន្ធនឹងវិស័យធនាគារ ដើម្បីធានាឱ្យបាននូវសង្គតិភាព និងប្រសិទ្ធភាព​ក្នុង​ការ​អនុវត្តច្បាប់។

អនុស្សរណៈនេះនឹងរួមចំណែកលើកកម្ពស់ការអនុវត្តច្បាប់នៅក្នុងវិស័យធនាគារ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ប្រសិទ្ធភាព ព្រមទាំង ការពារផលប្រយោជន៍របស់អតិថិជន និងរក្សា​ទំនុក​ចិត្ត​របស់​សាធារណ​ជន ក្នុងវិស័យធនាគារ។ ការងារដែលត្រូវបន្តអនុវត្តក្រោម វិសាលភាពនៃ​អនុស្សារណៈ​នៃ​ការ​យោគយល់​រួមមាន៖ ការអនុវត្តហ៊ីប៉ូតែក សន្តតិកម្ម និងការអនុវត្តពាក់​ព័ន្ធ​នឹង​មូល​ប្បទាន​ប​ត្រ​។

ដើម្បី​ធានាបាននូវប្រសិទ្ធភាពក្នុងការការពារអតិថិជន និងរក្សាទំនុកចិត្តរបស់សាធារណជន ក្នុង​វិស័យធនាគារ, ធនាគារជាតិ នៃកម្ពុជា និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹង​រួម​គ្នា​សិក្សា​លើ​យន្តការដោះស្រាយវិវាទដូចជា នីតិវិធីផ្សះផ្សា សម្របសម្រួល និងការចរចា​ដោយ​សន្តិវិធី​។ កិច្ចសហការនេះ នឹងផ្តោតលើការ​សិក្សា​លើ​លទ្ធភាព​ដោះស្រាយ​ករណី​ឥណទាន​មិន​ដំណើរ​ការ (NPL) ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍អតិថិជន កាត់បន្ថយ​បំណុល​មិន​ដំណើរ​ការ​របស់​គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងជួយសម្រួល ដល់អតិថិជន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទូទាត់​បំណុល ឬបញ្ហាហិរញ្ញវត្ថុផ្សេងៗមុនឈានដល់នីតិវិធីតុលាការ។

ក្រៅពី​ចំណុចសហការជាក់លាក់ទាំងនេះ ស្ថាប័នទាំងពីរក៏បានលើកយកចំណុចសំខាន់ នៃ​ការ​គាំទ្រ​ការ​ប្រើប្រាស់ប្រាក់រៀល សម្រាប់ សេវាមេធាវី ដើម្បីលើកកម្ពស់ប្រើប្រាស់រូបិយវត្ថុជាតិ និង​អធិបតេយ្យ​ភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលជាសា្មរតីគាំទ្រ និងជំរុញការប្រើ ប្រាស់ប្រាក់​រៀល​ក្នុង​ជីវភាព​ពិត​ឱ្យកាន់តែទូលំទូលាយ៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm