ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុនជំរុញនាយករដ្ឋមន្ត្រីជប៉ុនឱ្យដកការអត្ថាធិប្បាយខុសឆ្គងភ្លាមៗទាក់ទងកោះតៃវ៉ាន់របស់ចិន

2025/12/01 07:08:51 pm        94

 ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុន លោក Wu Jianghao កាលពីថ្ងៃអាទិត្យបានជំរុញនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ឱ្យដកការអត្ថាធិប្បាយខុសឆ្គងរបស់លោកស្រីភ្លាមៗទាក់ទងនឹងតំបន់តៃវ៉ាន់របស់ចិន និងចាត់វិធានការជាក់ស្តែងដើម្បីកែតម្រូវកំហុសឆ្គងទាំងនោះ។ 

លោក Wu បានអំពាវនាវបែបនេះក្នុងអត្ថបទមួយដែលមានចំណងជើងថា "គាំទ្រយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ និងការពារសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម" ដែលត្រូវបានចេញផ្សាយក្នុងកាសែត The People's Daily។

ដោយលើកឡើងពីឯកសារអន្តរជាតិជាច្រើនដូចជា ឯកសារចុះចាញ់សង្គ្រាមរបស់ជប៉ុនក្នុងឆ្នាំ ១៩៤៥ និងសេចក្តីថ្លែងការណ៍រួមចិន-ជប៉ុនឆ្នាំ ១៩៧២ លោក Wu បានរិះគន់លោកស្រី Takaichi ចំពោះការធ្វើឱ្យខូចច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ បទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ សណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមលោកលើកទី ២ និងបំផ្លាញមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-ជប៉ុន។

លោក Wu ក៏បានកត់សម្គាល់ផងដែរថា ពាក្យសម្ដីមិនច្បាស់លាស់ និងល្បិចកលណាមួយគឺជាការបញ្ឆោតខ្លួនឯង ការប៉ុនប៉ងគេចវេះពីការទទួលខុសត្រូវនឹងមិនដែលទទួលបានជោគជ័យឡើយ ហើយសកម្មភាពណាមួយដែលធ្វើឱ្យកំហុសកាន់តែធ្ងន់ធ្ងរឡើងនឹងនាំឱ្យមានផលវិបាកធ្ងន់ធ្ងរជាងនេះទៅទៀត។ គួររម្លឹកថា ជម្លោះការទូតរវាងចិននិងជប៉ុន នៅតែក្ដៅខ្លាំង ចាប់តាំងពីលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi ប្រាប់សភាកាលពីថ្ងៃទី៧វិច្ឆិកា ២០២៥ ថា ការវាយក្រសោបរបស់ចិនលើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ អាចបង្កឱ្យមានការឆ្លើយតបខាងយោធាពីទីក្រុងតូក្យូ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        39
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        64
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm