មន្រ្ដីជំនាញ៖ ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ មិនមែន​ជាការងារ​ថ្មី​ទាំង​ស្រុង​ទេ

2025/12/01 07:10:53 pm        272

មន្រ្ដីជំនាញ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា ការងារ ការវាស់វែង និង​បោះបង្គោល​ព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ ដែលភាគីទាំងពីរកំពុងធ្វើនាពេលបច្ចុប្បន្ន គឺ​មិនមែនជាការងារថ្មីទាំងស្រុងនោះទេ ខណៈក្នុងការងារវាស់វែង និងខណ្ឌសីមាព្រំដែន​គោក​កម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ​បានចាប់ផ្តើម​ចុះអនុវត្ត​ការងារ​នៅ​លើ​ដីជាក់​ស្ដែង​ចាប់​តាំង​ពី​ឆ្នាំ២០០៦មកម្ល៉េះ។

ឯកឧត្តម ស្រ៊ឺ បូរ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បាន​ឱ្យ​ដឹងថា ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ ជា​ការងារ​បច្ចេក​ទេស​ដែលបានបន្តធ្វើពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែន នៃប្រទេស​ទាំង​ពីរ​បាន​រួម​គ្នា​ធ្វើ​ជិត​២០​ឆ្នាំ​មកហើយ។ ការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់​វែង​ចម្រុះ​នៃ​ភាគី​ទាំង​ពីរបានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ដើម្បី​វាស់​វែង និងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង)ចំនួន ៧៤ បង្គោល​ដែល​បាន​បោះ​ដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀមនៅចន្លោះឆ្នាំ១៩១៩-១៩២០។

ជាមួយគ្នានេះ ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បាន​ឱ្យ​ដឹងដែរថា ព្រំដែនកម្ពុជា-ថៃ គឺជា​ព្រំដែន​អន្តរជាតិ​ដែល​បាន​បន្សល់​ទុក​តាំង​ពី​ជំនាន់​អាណា​ព្យាបាលបារាំង និងបានកំណត់នៅក្នុងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិ​សញ្ញា​បារាំង​-សៀម ឆ្នាំ១៩០៧ អមជាមួយនឹងពិធីសារឆ្នាំ១៩០៧ ជាមួយ​នឹង​ឯកសារ​ដទៃ​ទៀត​ដែល​ជា​ឯកសារ​ពាក់ព័ន្ធនឹងអនុញ្ញាទាំងនេះ ដូចជាផែនទីដែល​បាន​ផលិត​ឡើង​ដោយ​គណៈកម្មការ​កំណត់​ព្រំដែន​ឥណ្ឌូចិន-សៀម និងកំណត់ហេតុមួយ​ចំនួ​ន​ទៀត​ជា​ពិសេស​កំណត់​ហេតុ​ប្រជុំ​របស់​គណៈកម្មការ​កំណត់ព្រំដែនឥណ្ឌូចិន-សៀម ឆ្នាំ១៩០៧-៩០៨ ជាដើម។

បើតាមមន្រ្ដីជំនាញកិច្ចការព្រំដែនបញ្ជាក់ថា បង្គោលព្រំដែនបណ្ដោះអាសន្នកម្ពុជា-ថៃ ដែលបាន​បោះ​នាពេល​បច្ចុប្បន្ន​នេះ​គឺ​ជា​ការ​បោះបង្គោល​សញ្ញាសម្គាល់ខ្សែព្រំដែនដែលភាគីទាំងពីរបាន​ឯកភាព​គ្នា​បោះនៅចន្លោះបង្គោលព្រំដែនអចិន្រ្ដៃយ៍ដែលមានស្រាប់ ខណៈបង្គោលព្រំដែន​អចិន្ត្រៃយ៍​ក​ម្ពុជា-ថៃ បានបោះនៅចន្លោះឆ្នាំ១៩១៩-១៩២០ សរុបទាំង​អស់​មាន​ចំនួន​៧៤​បង្គោល ​ក្នុងនោះបង្គោលមួយចំនួននៅសល់ និងមួយចំនួនបានបាត់បង់៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        31
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        36
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm