ប្រទេស​បេឡា​រុស្ស និង​រុស្ស៊ី​បន្ត​ធ្វើ​សម​យុទ្ធ​យោធា​រួមគ្នា

2022/02/21 02:45:45 pm        866

​បេឡា​រុស្ស៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​​បេឡា​រុស្ស​និយាយ​ថា សម​យុទ្ធ​រួម​ជាមួយ​កងទ័ព​ប្រទេសរុស្ស៊ី​នឹង​បន្ត ដោយសារតែ​ភាព​តានតឹង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ សម​យុទ្ធ​ដែល​ត្រូវ​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ បាន​នាំ​កងកម្លាំង​រុស្ស៊ី​ច្រើនសន្ធឹក​សន្ធាប់​ចូល​ទៅ​កាន់​ប្រទេស​បេឡា​រុស្ស ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​អ៊ុយ​ក្រែ​ន​ទៅ​ភាគ​ខាងជើង​។​

វត្តមាន​របស់​ទាហាន​រុស្ស៊ី​បាន​បង្កើន​ការ​ព្រួយបារម្ភ​ថា ពួកគេ​អាច​ត្រូវ​បាន​ប្រើ ​ដើម្បី​វាយប្រហារ​លើ​រដ្ឋធានី​គៀវរបស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប្រទេស​រុស្ស៊ី និង​បេឡា​រុស្សមាន​កិច្ច​សហប្រតិបត្តិការ​រឹងមាំ ក្រោម​សម្ព័ន្ធភាព​មួយ​ហៅថា​រដ្ឋ​សហភាព ដែល​ឈប់​ធ្វើ​សមាហរណកម្ម​ជាក់ស្តែង​របស់​ប្រទេសនានា​។ រដ្ឋមន្ត្រី​ការពារជាតិលោក Viktor Khrenin បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រ​ធានាធិបតី​​បេឡា​រុស្សលោក Alexander Lukashenko និង​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បានសម្រេចបន្ត​ការសាកល្បង​កងកម្លាំង​ឆ្លើយតប​របស់​រដ្ឋ​សហភាព​។ ​កាលពី​ថ្ងៃអាទិត្យ ការបាញ់​ផ្លោង​កាំភ្លើង​ធំ​រាប់រយ​គ្រាប់​បាន​ផ្ទុះឡើង នៅតាម​បណ្តោយខ្សែបន្ទាត់​ទំនាក់ទំនង​រវាងទាហាន​អ៊ុយ​ក្រែ​ន និង​ក្រុម​បំបែក​ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី ហើយ​មនុ​ស្សរាប់ពាន់​នាក់បាន​ជម្លៀស​ខ្លួន​ចេញពី​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​មេដឹកនាំ​ប្រទេស​លោក​ខាង​លិច​បាន​ព្រមាន​ថា រុស្ស៊ី​ត្រៀម​វាយប្រហារ​ប្រទេសជិតខាង​របស់​ខ្លួន ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​ទាហាន​រុស្ស៊ី​ប្រមាណ ១៥០,០០០​នាក់ យន្តហោះ​ចម្បាំង និង​គ្រឿង​យុទ្ធោបករណ៍​។ រុស្ស៊ី​បាន​ធ្វើ​សម​យុទ្ធ​នុយក្លេអ៊ែរ​កាលពី​ថ្ងៃ​សៅរ៍ ក៏ដូចជា​សម​យុទ្ធ​ធម្មតា​នៅ​ក្នុង​ប្រទេស​បេឡា​រុស្ស និង​បាន​ធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​ដែល​កំពុង​បន្ត​នៅ​សមុទ្រ​ខ្មៅ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm