អេហ្ស៊ីបបណ្តុះបណ្តាលជនជាតិប៉ាឡេស្ទីនរាប់រយនាក់សម្រាប់កម្លាំងនគរបាលហ្កាហ្សានាពេលអនាគត

2025/12/01 01:51:41 pm        76

មន្ត្រីប៉ាឡេស្ទីនម្នាក់បានប្រាប់សារព័ត៌មាន AFP ថា អេហ្ស៊ីបកំពុងបណ្តុះបណ្តាលមន្ត្រីនគរបាលប៉ាឡេ    ស្ទីនរាប់រយនាក់ ដោយមានបំណងចង់ធ្វើសមាហរណកម្មពួកគេទៅក្នុងកម្លាំងសន្តិសុខ ក្រោយសង្គ្រាមនៅតំបន់ហ្កាហ្សា។

រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានប្រកាសពីផែនការបណ្តុះបណ្តាលមន្ត្រីចំនួន ៥.០០០ នាក់ សម្រាប់តំបន់ហ្កាហ្សា ក្នុងអំឡុងពេលចរចាជាមួយនាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammad Mustafa កាលពីខែសីហា។

មន្ត្រីប៉ាឡេស្ទីនបានប្រាប់កាសែត AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមដំបូងមានមន្ត្រីជាង ៥០០ នាក់ ត្រូវបានបណ្តុះបណ្តាលនៅទីក្រុងគែរ កាលពីខែមីនា ហើយចាប់តាំងពីខែកញ្ញាមក វគ្គសិក្សារយៈពេលពីរខែ បានចាប់ផ្តើមឡើងវិញ ដើម្បីទទួលមនុស្សរាប់រយនាក់បន្ថែមទៀត។ 

លោកបាននិយាយថា សមាជិកទាំងអស់នៃកម្លាំងនឹងមកពីតំបន់ហ្កាហ្សា និងទទួលបានប្រាក់បៀវត្សរ៍ពីអាជ្ញាធរប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡា (Ramallah) ក្នុងតំបន់វេសបែង(West Bank)។

មន្ត្រីនគរបាលប៉ាឡេស្ទីនអាយុ ២៦ឆ្នាំ ម្នាក់ បាននិយាយថា៖«ខ្ញុំពិតជារីករាយណាស់ជាមួយនឹងការ        បណ្តុះបណ្តាលនេះ។ យើងចង់បានការបញ្ចប់ជាអចិន្ត្រៃយ៍នៃសង្គ្រាម និងការឈ្លានពាន ហើយយើងចង់បម្រើមាតុភូមិរបស់យើង និងប្រជាពលរដ្ឋរបស់យើង»៕

អត្ថបទដែលទាក់ទង

លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់
2026/04/01 08:47:08 pm        1
ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm        1
ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់

2026/04/01 08:47:08 pm
​ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm
​ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm
​មេដឹកនាំស៊ីរី ចាត់ទុកការអះអាងពីជនភៀសខ្លួនរបស់អធិការបតីអាល្លឺម៉ង់ថា ជា «ការបំផ្លើស»
2026/04/01 08:20:24 pm
​អនុរដ្ឋមន្ត្រីបារាំង៖ អង្គការណាតូមិនមែនបង្កើតឡើង ដើម្បីធ្វើប្រតិបត្តិការ នៅច្រកសមុទ្រហ័រមូសទេ
2026/04/01 08:19:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/01 04:35:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am