អង្គការនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថា OPEC+ បានសម្រេចចិត្តផ្អាកការបង្កើនទិន្នផលប្រេង នៅក្នុងខែមករា ខែកុម្ភៈ និងខែមីនា ឆ្នាំ ២០២៦ ដោយសារតែរដូវកាល។

ការសម្រេចចិត្តនេះ បានកើតឡើង បន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺណិតរបស់ប្រទេសជាសមាជិក រួមមានអារ៉ាប៊ីសាអ៊ូឌីត រុស្ស៊ី អ៊ីរ៉ាក់ អារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ ដើម្បីពិនិត្យឡើងវិញនូវស្ថានភាពទីផ្សារសកល និងទស្សនវិស័យសេដ្ឋកិច្ច។
ប្រទេស OPEC+ ចំនួន ៨ បានបង្កើនទិន្នផលប្រេងជារៀងរាល់ខែ ចាប់តាំងពីខែមេសា ឆ្នាំនេះមក។

សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា ប្រទេសទាំងនោះ នឹងអនុម័តវិធីសាស្រ្តដ៏ប្រុងប្រយ័ត្ន និងរក្សាភាពបត់បែនពេញលេញក្នុងការកែសម្រួលទិន្នផលរបស់ពួកគេតាមតម្រូវការ។
យោងតាមអង្គការនេះ បានឲ្យដឹងថា ប្រទេសទាំងនោះ ត្រូវបានគ្រោងនឹងជួបគ្នាម្តងទៀត នៅថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៦ ដើម្បីធ្វើការសម្រេចចិត្តបន្ថែមទៀត៕