វាយកូនបាល់៖ កីឡាករវាយកូនបាល់កំពូលរបស់អង់គ្លេស Cameron Norrie បានគ្រងជើងឯកការប្រកួតកម្មវិធី ATP Delray Beach Open ក្រោយយកឈ្នះកីឡាករអាមេរិក Reilly Opelka នៅវគ្គផ្តាច់ព្រ័ត្រ។

នេះជាពានក្នុងក្របខណ្ឌ ATP Tour លើកទី៣ សំរាប់កីឡាករវ័យ ២៦ឆ្នាំរូបនេះបន្ទាប់ពីជ័យជំនះនៅ Indian Wells និង Los Cabos នៅឆ្នាំ២០២១។ ទំរាំឈ្នះការប្រកួតទល់នឹង Reilly Open នេះ Cameron Norrie ត្រូវឈានដល់ Tiebreak ទាំងពីរសិតពោលគឺក្នុងលទ្ធផល ៧-៦(៧-១) និង ៧-៦(៧-៤)។ Cameron Norrie បានក្លាយជាកីឡាករជំនាញដៃឆ្វេងទី១ ដែលឈ្នះជើងឯកនៅទីនេះរាប់ពីឆ្នាំ២០០៤។ ជាមួយនឹងជ័យជំនះនេះដែរ Cameron Norrie បានឡើងមកកាន់លេខ ១៣ ពិភពលោកក្នុងតារាងចំណាត់ថ្នាក់របស់ ATP៕
អត្ថបទ៖នាង សុភាវុធ