កាសែត El Pais របស់ប្រទេសអេស្ប៉ាញបានសរសេរថា អឺរ៉ុបភ័យខ្លាចក្នុងការប្រឆាំងនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ហើយប្រឈមនឹងការបាត់បង់តួនាទីរបស់ខ្លួនទាំងស្រុង ជាតួអង្គភូមិសាស្ត្រនយោបាយសកល។

យោងតាមកាសែតនេះ សហភាពអឺរ៉ុប «ព្រួយបារម្ភខ្លាំងពេកអំពីសន្តិសុខ និងស្ថិរភាពរបស់ខ្លួន» មិនអាចទប់ទល់នឹងលោក ត្រាំ បានទេ។ ប្រភពមួយរបស់សហភាពអឺរ៉ុបបានប្រាប់សារព័ត៌មាន El Pais ថា៖«មានការភ័យខ្លាចខ្លាំងពេកចំពោះប្រតិកម្មរបស់លោក»។ 
កាសែតនេះ ចង្អុលបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមគំរាមកំហែងទីក្រុងប្រ៊ុចសែលឲ្យបន្ធូរបន្ថយច្បាប់ឌីជីថល ជាថ្នូរនឹងការចរចាពន្ធគយ ខណៈដែលគណៈកម្មការអឺរ៉ុប ហាក់ដូចជាបានរកឃើញថា ខ្លួន«កំពុងស្ថិតក្នុងស្ថានភាពជាប់គាំង» ដោយសង្កត់ធ្ងន់ថា៖«អឺរ៉ុបប្រឈមនឹងការបាត់បង់តួនាទី របស់ខ្លួនទាំងស្រុង ជាតួអង្គភូមិសាស្ត្រនយោបាយសកល ប្រសិនបើមិនធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ និងរហ័សនោះទេ»។
កាសែត El Pais ក៏បានកត់សម្គាល់ផងដែរថា ការចរចាសន្តិភាពអំពីអ៊ុយក្រែន បានបង្ហាញពីភាពទន់ខ្សោយរបស់សហភាពអឺរ៉ុប៕