លោក AHMAD AL-SHARAA ៖ការរំដោះទីក្រុង ALEPPO គឺជាឱកាសសម្រេចបានសេរីភាពរបស់ប្រទេសស៊ីរី

2025/12/01 02:52:54 pm        112

ប្រធានាធិបតីស៊ីរី លោក Ahmad Al-Sharaa បានចូលរួមពិធីអបអរសាទរមួយ នៅទីក្រុងអាឡេប៉ូ ដើម្បីរំលឹកខួបលើកទី១ នៃការរំដោះទីក្រុងពីរបបរបស់លោក បាសា អាល់អាសាដ (Bashar al-Assad)។

ទីក្រុងអាឡេប៉ូ គឺជាទីក្រុងដំបូងគេ ដែលបានងើបឡើងប្រឆាំងនឹងរបបនេះ ក្នុងឆ្នាំ ២០១១។ ទីក្រុងផ្សេងទៀត ក៏បានធ្វើដូចគ្នាជាបន្តបន្ទាប់។

សម្ព័ន្ធភាពដឹកនាំដោយលោក Al-Sharaa បានចូលទៅក្នុងទីក្រុងអាឡេប៉ូ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ហើយបានគ្រប់គ្រងទីក្រុងទី២របស់ប្រទេសស៊ីរីយ៉ាងឆាប់រហ័ស។

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី បានរាយការណ៍ថា លោក Al-Sharaa បាននិយាយថា ការរំដោះទីក្រុងនេះ គឺការចាប់ផ្តើមនៃការរំដោះសាធារណរដ្ឋអារ៉ាប់ស៊ីរីទាំងមូល។

លោកបានប្រាប់ការជួបជុំអបអរសាទរកាលពីថ្ងៃសៅរ៍ថា៖«ប្រជាជនរបស់យើង បានធ្វើការលះបង់យ៉ាងធំធេង រហូតដល់យើងសម្រេចបាននូវសមិទ្ធផលដែលយើងប្រារព្ធធ្វើឡើង នៅថ្ងៃនេះ»។

លោក Al-Sharaa បានប្រាប់មនុស្សរាប់រយនាក់ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅវិមានដ៏ល្បីល្បាញរបស់ទីក្រុងនេះថា៖«ទីក្រុងអាឡេប៉ូ បានកើតជាថ្មី ហើយជាមួយនឹងការកើតជាថ្មីនេះ ប្រទេសស៊ីរីទាំងមូល ក៏បានកើតជាថ្មីដែរ។ នៅក្នុងពេលវេលាដូចនេះ ប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសស៊ីរីទាំងមូល កំពុងត្រូវបានសរសេរឡើង តាមរយៈទីក្រុងអាឡេប៉ូ និងបន្ទាយការពារដ៏រ៉ឹងមាំឲ្យគួរឲ្យមោទនភាពរបស់ខ្លួន»៕

អត្ថបទដែលទាក់ទង

លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់
2026/04/01 08:47:08 pm        1
ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm        1
ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់

2026/04/01 08:47:08 pm
​ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm
​ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm
​មេដឹកនាំស៊ីរី ចាត់ទុកការអះអាងពីជនភៀសខ្លួនរបស់អធិការបតីអាល្លឺម៉ង់ថា ជា «ការបំផ្លើស»
2026/04/01 08:20:24 pm
​អនុរដ្ឋមន្ត្រីបារាំង៖ អង្គការណាតូមិនមែនបង្កើតឡើង ដើម្បីធ្វើប្រតិបត្តិការ នៅច្រកសមុទ្រហ័រមូសទេ
2026/04/01 08:19:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/01 04:35:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am