Flamengo បានក្លាយជាក្លិបបាល់ទាត់ប្រេស៊ីលដំបូងគេ ដែលឈ្នះជើងឯកក្លិបកំពូលអាមេរិកខាងត្បូង Copa Liberdatores បួនលើកក្រោយយកឈ្នះក្លិបរួមលីគប្រេស៊ីល Palmeiras នៅវគ្គផ្តាច់ព្រ័ត្រ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្ររដូវកាលនេះ ត្រូវបានរៀបចំឡើងនៅរដ្ឋធានី Lima ប្រទេសពែរូ អតីតខ្សែការពារ Real Madrid និង Manchester City, Danilo គឺជាអ្នកតែតបញ្ចូលទីមួយគ្រាប់គត់ក្នុងការប្រកួតនេះនៅនាទីទី ៦៧ ដែលជាគ្រាប់បាល់ជ័យជំនះសម្រាប់ក្រុមរបស់លោក Felipe Luis ទោះបី Palmeiras មានឱកាសមាសនៅចុងម៉ោងដោយ Victor Roque ដែលស៊ុតនៅនឹងមុខទីតែរំលងរបាទី។
សូមបញ្ជាក់ថា ប្រាំក្នុងចំណោម ៧ រដូវកាលចុងក្រោយ Flamengo និង Palmeiras សុទ្ធតែមានមុខនៅវគ្គផ្តាច់ព្រ័ត្រ និងឈ្នះជើងឯក។
Flamengo បច្ចុប្បន្នក៏កំពុងនាំមុខគេនៅលីគកំពូលប្រេស៊ីលដែលនៅសល់ត្រឹមពីរប្រកួតទៀត ពោលគឺនាំមុខ Plameiras នេះដែរចំនួន ៥ ពិន្ទុ។
នេះជាការសងសឹកបានសម្រេចសម្រាប់ Flamengo ដែលធ្លាប់ចាញ់ Palmeiras នៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២១៕ អត្ថបទ៖ នាង សុភាវុធ
