កងកម្លាំងរុស្ស៊ី-អ៊ុយក្រែន បន្តការប្រយុទ្ធនៅសមរភូមិ ស្របពេលកិច្ចប្រឹងប្រែងសន្តិភាពទទួលបានសន្ទុះ

2025/12/01 10:00:55 pm        363

សមរភូមិប្រយុទ្ធរវាងភាគីជម្លោះរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តយ៉ាងក្ដៅគគុក បើទោះបីជាមានការជំរុញរបស់សហរដ្ឋអាមេរិក ក្នុងផែនការសន្តិភាពថ្មីក៏ដោយ។ ភាគីរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ (៣០ វិច្ឆិកា) ថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានវាយរុលក្នុងទីក្រុងយុទ្ធសាស្រ្ត Pokrovsk របស់អ៊ុយក្រែន ខណៈភាគីអ៊ុយក្រែន អះអាងថា ខ្លួនវាយបកទៅវិញនូវការវាយប្រហាររបស់រុស្ស៊ី នៅថ្ងៃតែមួយ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយក្នុងរបាយការណ៍របស់ខ្លួនថា ក្នុងពេល ២៤ម៉ោងកន្លងទៅនោះ កងកម្លាំងរបស់ខ្លួនបានប្រតិបត្តិការក្នុងទិសដៅជាច្រើន រួមទាំងតំបន់ Sumy និង Kharkiv ដោយវាយលុកគោលដៅ ១៤៣ទីតាំង ក្នុងប្រទេសអ៊ុយក្រែន។ នៅក្រុង Pokrovsk តំបន់ Donetsk កងទ័ពរុស្ស៊ី បានបន្តវាយរុលឆ្ពោះទៅភាគខាងកើត និងភាគពាយព្យនៃទីក្រុងនេះ។

កាលពីថ្ងៃអាទិត្យផងដែរ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន រាយការណ៍ថា ការប្រយុទ្ធ ២៧១លើក បានកើតឡើងនៅជួរមុខ ដោយកងកម្លាំងអ៊ុយក្រែន បានវាយបកនូវការវាយប្រហាររបស់រុស្ស៊ី ក្នុងទិសដៅជាច្រើន។ ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy កាលពីថ្ងៃអាទិត្យ បាននិយាយថា ក្នុងសប្តាហ៍កន្លងទៅ កងកម្លាំងរុស្ស៊ី ប្រើដ្រូនប្រមាណ ១.៤០០គ្រឿង គ្រាប់បែកកំណត់គោលដៅតាមអាកាស ១.១០០គ្រាប់ និងមីស៊ីល ៦៦គ្រាប់ ប្រឆាំងនឹងអ៊ុយក្រែន។

ការប្រយុទ្ធដ៏តានតឹងនេះ បានកើតឡើងស្របពេលលោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃអាទិត្យ បាននិយាយថា លោករំពឹងទុកខ្ពស់នៃកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន បន្ទាប់ពីវឌ្ឍនភាពនៅក្នុងកិច្ចពិភាក្សាជុំថ្មីរវាងគណៈប្រតិភូអាមេរិក និងអ៊ុយក្រែន នៅរដ្ឋ Florida កាលពីចុងសប្ដាហ៍កន្លងទៅ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm