អភិបាលខេត្តព្រះវិហារ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ១ខ្នង ៤បន្ទប់ ជាអំណោយរបស់ក្រុមហ៊ុនម៉ាឃីតត្រាស់ នៅសាលាបឋមសិក្សាប្រាសាទខ្នា ស្រុកសង្គមថ្មី

2025/12/01 03:48:44 pm        68

នៅព្រឹកថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី ១ខ្នង ៤បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាប្រាសាទខ្នារ ស្ថិតក្នុងភូមិស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ជាអំណោយរបស់ក្រុមហ៊ុនម៉ាឃីតត្រាស់ (Market Trust Co., Ltd) តាមរយៈអង្គការជប៉ុនសាងសង់សាលារៀនឲ្យកុមារ (JHP)។ អគារសិក្សាថ្មីនេះបានចាប់ផ្ដើមការសាងសង់ពីថ្ងៃទី០៧ ខែកក្កដា និងរួចរាល់ជាស្ថាពរនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលចំណាយថវិកាប្រមាណជាង ៦ម៉ឺនដុល្លាអាមេរិច។

លោក ជូនអ៉ិជិ ខាវ៉ាមារ៉ូ តំណាងលោក ខាណុ យូតាកា ប្រធានក្រុមហ៊ុនម៉ាឃីតត្រាស់ បានថ្លែងថា ដោយបានសង្កេតឃើញស្ថានភាពសាលាមានសភាពចាស់ទ្រុឌទ្រោម និងការខ្វះខាត បានជំរុញឱ្យលោកសម្រេចចិត្តគៀងគរសប្បុរសជន និងថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់អគារសិក្សាថ្មីនេះឡើង ដើម្បីឱ្យក្មួយៗសិស្សានុសិស្ស រៀនសូត្រប្រកបដោយផាសុកភាព សុវត្ថិភាព ដោយមិនបារម្ភពីបញ្ហាត្រូវទទឹកភ្លៀង ឬកម្ដៅថ្ងៃទៀតឡើយ។ ជាមួយនេះលោកក៏បានផ្តាំផ្ញើឱ្យសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រឱ្យបានពូកែ ដើម្បីយកចំណេះជំនាញ មកអភិវឌ្ឍប្រទេសជាតិរបស់យើងទៅថ្ងៃអនាគត។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានសម្តែងនូវការ អបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលទទួលបានសមិទ្ធផលថ្មីនេះ ជាមួយនឹងការថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះចំពោះទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុនម៉ាឃីតត្រាស់ និងសប្បុរសជននានា ដែលបានលះបង់ធនធានផ្ទាល់ខ្លួនជួយសាងសង់អគារ សាលាបឋមសិក្សានេះ ក៏ដូចជាការងារមនុស្សធម៌ជាច្រើនទៀតនៅតាមតំបន់ផ្សេងៗ។ ឯកឧត្តមបានបញ្ជាក់ថាកាយវិការដ៏ប្រពៃនេះ គឺជាការបង្ហាញនូវទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះអនាគតកុមារជំនាន់ក្រោយ ដែលនឹងក្លាយជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ។

 ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរចំពោះ អាជ្ញាធរស្រុកសង្គមថ្មី ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការគៀងគរ និងទាក់ទាញសប្បុរសជន ឱ្យចូលរួមចំណែកជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏មានសារៈសំខាន់នេះ។ ទន្ទឹមនេះឯកឧត្តមក៏បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុកសង្គមថ្មី លោកគ្រូ អ្នកគ្រូ ត្រូវថែទាំ និងសម្អាតបរិវេណសាលាទាំងក្នុង និងក្រៅ ពិនិត្យមើលបង្គន់អនាម័យ នឹងរួមគ្នាដាំដើមឈើដើម្បីទទួលបានបរិស្ថានបៃតងនៅក្នុងសាលា។

អត្ថបទដែលទាក់ទង

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជូនលិខិតសរសើរ ដល់ទីប្រឹក្សាក្រសួងយុត្តិធម៌កម្ពុជា
2025/12/01 05:50:29 pm        1
កម្ពុជាអំពាវនាវដល់រដ្ឋភាគីទាំងអស់ឱ្យរក្សានូវបទដ្ឋាន និងស្មារតីនៃអនុសញ្ញាអូតាវ៉ា ដោយមិនត្រូវកេងចំណេញផលប្រយោជន៍ ឬធ្វើសកម្មភាពណាមួយដែលផ្ទុយនឹងគោលការណ៍ និងតម្លៃមនុស្សធម៌
2025/12/01 05:12:35 pm        1
ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៤
2025/12/01 05:09:36 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជូនលិខិតសរសើរ ដល់ទីប្រឹក្សាក្រសួងយុត្តិធម៌កម្ពុជា

2025/12/01 05:50:29 pm
​លោកស្រី Kallas របស់ EU៖ សប្តាហ៍ខាងមុខ អាចជា «ដំណាក់កាលសំខាន់« សម្រាប់ការទូតអ៊ុយក្រែន
2025/12/01 05:42:47 pm
​ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន នៅតែមិនច្បាស់លាស់ បន្ទាប់ពីកិច្ចចរចារវាងទីក្រុងគីវ និងទីក្រុងវ៉ា ស៊ីនតោន
2025/12/01 05:40:41 pm
​អនុប្រធានាធិបតីប្តេជ្ញាថា វ៉េណេស៊ុយអេឡានឹងការពារធនធានធម្មជាតិ និងថាមពលរបស់ខ្លួន
2025/12/01 05:38:39 pm
​នាយសេនាធិការកងទ័ពហ្ស៊កដានី និងជប៉ុន ជួបពិភាក្សាគ្នាអំពីការពង្រីកកិច្ចសហប្រតិបត្តិការយោធា
2025/12/01 05:36:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/01 05:40:50 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/28 04:54:03 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/30 11:29:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am