ផ្លូវកៅស៊ូ និងគ្រួក្រហមរបស់សួងអភិវឌ្ឍន៍ជនបទ១៤ខ្សែក្នុងខេត្តកំពង់ឆ្នាំង កំពុងជួយសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋតាមជនបទ អោយរីកចំរើន

2025/12/01 10:50:40 pm        240

កំពង់ឆ្នាំង៖ «ផ្លូវកៅស៊ូ និងផ្លូវក្រាលគ្រួសក្រហមចំនួន១៤ខ្សែ បាន និងកំពុងបំរើដល់ប្រយោជន៍ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំង និងបានជួយបង្កើនជីវភាពគ្រួសារប្រជាពលរដ្ឋបានល្អជាងមុន» ប្រជាពលរដ្ឋដែលបានប្រើប្រាស់ផ្លូវទាំងនេះថ្លែងប្រាប់ ក្នុងពេលឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជាប្រចាំ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

 ប្រជាពលរដ្ឋបានថ្លែងថា៖ ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍន៍ ផ្លូវក្នុងភូមិឃុំរបស់ពួកគាត់ បានអភិវឌ្ឍន៍ផ្លូវបានស្អាតគ្រប់ទីកន្លែង។ ពីមុនសុទ្ធតែជាផ្លូវរទេះ ពេលនេះបានប្រែក្លាយទៅជាផ្លូវក្រាលគ្រួសក្រហម និងផ្លូវកៅស៊ូDBST សំរាប់អោយប្រជាពលរដ្ឋនៅតាមជនបទធ្វើដំណើរបានងាយស្រួល កាត់បន្ថយការចំណាយប្រចាំថ្ងៃក្នុងគ្រួសារ និងដឹកអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបានលឿនរហ័សទាន់ចិត្ត។ ផ្លូវកៅស៊ូ ផ្លូវបេតុង ផ្លូវគ្រួសក្រហមបានល្អស្អាតខ្វាត់ខ្វែងបែបនេះ ដោយសារគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, បានខិតខំរក្សាសុខសន្តិភាពបានល្អ និងអភិវឌ្ឍផ្លូវនៅតាមជនបទអោយកាន់តែល្អ និងនៅជិតទីក្រុង ឬទីប្រជុំជន។ 

ក្រោយការចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២លើការថែទាំជាប្រចាំ ផ្លូវចំនួន១៤ខ្សែមានប្រវែង១០៤ ៦០០ម៉ែត្រ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងរួចមក ឯកឧត្តម ចាន់ ដារ៉ុង និងគណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក១០០% លើគុណភាព និងសោភ័ណភាពផ្លូវ។ ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ជួយថែរក្សាផ្លូវ កុំកាយលុបប្រឡាយ ត្រូវដាក់លូបង្ហូរទឹកកុំអោយស្ទះ និងជួយមើលឡានដឹកធ្ងន់ៗផង ព្រោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែគិតគូរដល់សុខទុក្ខ និងសេដ្ឋកិច្ចគ្រួសារបងប្អូនប្រជាពលរដ្ឋនៅតាមជនបទជានិច្ច។ មានផ្លូវល្អ ជួយសំរួលដល់ការធ្វើដំណើរ ចំណេញពេលវេលា សន្សំប្រាក់សំចៃប្រាក់កាស នាំអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ មានសេដ្ឋកិច្ចគ្រួសារកាន់តែល្អ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm