រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចសន្យាស្តីពីការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសទួរគី ហើយចង់ពង្រីកកិច្ចសហប្រតិបត្តិការថាមពលទ្វេភាគី។
លោកបានថ្លែងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីទួរគី ដែលកំពុងទស្សនកិច្ចរបស់លោក គឺលោក Hakan Findan ថា៖«អ៊ីរ៉ង់គឺជាអ្នកផ្គត់ផ្គង់ថាមពលដែលអាចទុកចិត្តបានដល់ប្រទេសទួរគី ហើយយើងបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់យើង ក្នុងការបន្តកិច្ចសន្យាឧស្ម័ន ក៏ដូចជាដើម្បីអភិវឌ្ឍន៍វកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពលផងដែរ»។

យោងតាមប្រមុខការទូតអ៊ីរ៉ង់បានឲ្យដឹងដឹង ប្រទេសនេះ និងទួរគី មិនបានប្រើប្រាស់សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការឲ្យបានពេញលេញនោះទេ ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ លោកបានលើកឡើងថា ប្រទេសទាំងពីរត្រូវចាត់វិធានការ ដើម្បីបំពេញចន្លោះប្រហោងនេះ និងលុបបំបាត់របាំងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
កិច្ចសន្យាបច្ចុប្បន្នសម្រាប់ការផ្គត់ផ្គង់ឧស្ម័នអ៊ីរ៉ង់ចំនួន ១០ ពាន់លានម៉ែត្រគូប ក្នុងមួយឆ្នាំ ទៅកាន់ប្រទេសទួរគី នឹងផុតកំណត់ នៅខែវិច្ឆិកា ឆ្នាំ ២០២៦។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars ប្រទេសទាំងពីរ កំពុងចរចាអំពីកិច្ចសន្យាបន្ទាប់៕
