សម្តេចប៉ាប Leo មានបន្ទូលពីដំណោះស្រាយរដ្ឋ ២ សម្រាប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន

2025/12/01 11:00:22 pm        55

សម្តេចប៉ាប Leo បានលើកឡើងវិញពីការទទួចរបស់វិមានវ៉ាទីកង់លើដំណោះស្រាយរដ្ឋ ២សម្រាប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដោយទ្រង់មានបន្ទូលថា វាគឺជាដំណោះស្រាយតែមួយគត់ដែលអាចធានាយុត្តិធម៌សម្រាប់ភាគីទាំង ២ បាន ។

សម្តេចប៉ាប Leo បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ ពេលទ្រង់យាងហោះហើរចេញពីប្រទេសទួរគី ទៅកាន់ប្រទេសលីបង់កាលពីថ្ងៃអាទិត្យ សម្រាប់ជើងទី ២ និងជាជើងចុងក្រោយនៃដំណើរយាងទស្សនកិច្ចអន្តរជាតិលើកដំបូងរបស់ព្រះក្នុងនាមជាសម្តេចប៉ាប ។

នៅលើជើងហោះហើរ សម្តេចប៉ាប ត្រូវបានក្រុមអ្នកសារព័ត៌មានសួរពីកិច្ចពិភាក្សាឯកជនរបស់ព្រះអង្គជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip ពេលទ្រង់ធ្វើដំណើរទៅដល់ទីក្រុងអង់ការ៉ា ហើយនិងថាតើទ្រង់មានបានពិភាក្សាពីសង្រ្គាមនៅហ្កាហ្សា និងអ៊ុយក្រែនដែរឬទេ ។

សម្តេចប៉ាប បញ្ជាក់ថា ទ្រង់ពិតជាបានពិភាក្សាលើបញ្ហាទាំងនេះ ហើយទួរគីដើរតួយ៉ាងសំខាន់ ក្នុងការបញ្ចប់ជម្លោះទាំង ២ ។

ពាក់ព័ន្ធនឹងបញ្ហាហ្កាហ្សា ព្រះអង្គបានលើកឡើងវិញពីគោលជំហរយូរអង្វែងរបស់វិមានវ៉ាទីកង់ គាំទ្រដំណោះស្រាយរដ្ឋ ២សម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន ។

ព្រះអង្គមានបន្ទូលថា យើងដឹងថានៅពេលនេះ អ៊ីស្រាអែលពុំព្រមទទួលយកដំណោះស្រាយមួយនេះឡើយ ប៉ុន្តែយើងយល់ឃើញថា មានតែមធ្យោបាយមួយគត់ដែលអាចផ្តល់ដំណោះស្រាយចំពោះជម្លោះដែលពួកគេកំពុងរស់នៅជាមួយបាន ។ យើងជាមិត្តជាមួយអ៊ីស្រាអែល ហើយយើងព្យាយាមជាមួយភាគីទាំង ២ ក្លាយជាសំឡេងសម្របសម្រួលដែលអាចជួយពួកគេខិតទៅរកដំណោះស្រាយប្រកបដោយយុត្តិធម៌សម្រាប់ភាគីទាំងអស់ ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm