គិតដល់ឆ្នាំនេះ រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ អនុវត្តមូលនិធិវិនិយោគមានថវិកាសរុបជាង ២៩ លានដុល្លារ

2025/12/01 11:10:57 pm        136

ភ្នំពេញ ៖ ចាប់ពីឆ្នាំ២០១៧ មកដល់ឆ្នាំ២០២៥, រដ្ឋបាលក្រុង-ស្រុក-ខណ្ឌទូទាំងប្រទេស បានចូលរួមអនុវត្តមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ ក្រោមជាតិ មានថវិកាវិនិយោគសរុបចំនួនជាង ២៩ លានដុល្លារអាមេរិក ក្នុងនោះជាង ១៣ លានដុល្លារជាថវិការដ្ឋ និងជិត ១៦ ថវិកាពី ADB។

​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថា្នក់ក្រោមជាតិ (ក.វ.ក) នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា ភិបាលគ្រប់គ្រង “មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ” លើកទី៥ ដោយកិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗដូចជា៖ របាយការណ៍ វឌ្ឍនភាពអនុវត្តការងារពីឆ្នាំ២០១៧ ដល់២០២៥, សេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ សម្រាប់រដ្ឋបាល ក្រុង-ស្រុក, និងផែនការសកម្មភាព និងគម្រោងថវិកាឆ្នាំ២០២៦។

“មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ” ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៦ ផ្អែកលើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ “មូលនិធិ” នេះជាយន្តការសម្រាប់ការលើក កម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្តល់ការលើកទឹកចិត្ត តាមរយៈការប្រកួតប្រជែង វាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ។ ចាប់ពីឆ្នាំ២០១៧ មកដល់ឆ្នាំ២០២៥, ការចូលរួមអនុវត្តមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ មានថវិកាវិនិយោគសរុបចំនួន ២៩,៤ លានដុល្លារអាមេរិក ត្រូវបានបែងចែកជូន រដ្ឋបាលក្រុង ស្រុក ខណ្ឌជ័យ លាភីចំនួន១៤១។ ក្នុងនោះតាមរយៈ ថវិកាលើកទឹកចិត្តដែលទទួលបានពីការប្រកួតប្រជែង បានផ្តល់លទ្ធភាពបន្ថែមដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់ប្រើប្រាស់ដើម្បីកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរួមមាន៖ ផ្លូវបេតុង, ផ្លូវចាក់កៅស៊ូ DBST, ផ្លូវក្រួសក្រហម, ស្ពាន, លូ, សួនច្បារ, និងប្រឡាយទឹកជាដើម។

ជាលទ្ធផល, អង្គប្រជុំបានពិនិត្យ និងអនុម័តលើ “សេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃ សមិទ្ធកម្មប្រចាំឆ្នាំ សម្រាប់រដ្ឋបាលក្រុង-ស្រុក(ថ្មី)” ដែលនឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ ដែលគោលការណ៍ណែនាំថ្មីនេះ នឹងត្រូវបានប្រើប្រាស់ ជាឧបករណ៍វាយតម្លៃ (សមិទ្ធកម្មការងារ) ការអនុវត្តការងារនៅរដ្ឋបាលក្រុង-ស្រុក ដើម្បីចូលរួមពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើក កម្ពស់គុណភាពស្ថាប័ន ដែលជាគោលដៅយុទ្ធសាស្រ្តមួយមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។

អង្គប្រជុំក៏បានបន្តពិនិត្យ អំពីផែនការសកម្មភាព និងគម្រោងថវិកាឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន ក.វ.ក។ ក្នុងឆ្នាំ២០២៦, លេខាធិការដ្ឋាន ក.វ.ក គ្រោងនឹងធ្វើការវាយតម្លៃសមិទ្ធកម្ម រដ្ឋបាលក្រុង-ស្រុក គោលដៅទូទាំងប្រទេស។ ក្នុងន័យនេះ, រដ្ឋបាលក្រុង-ស្រុក ដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេចំនួន១៥ នឹងត្រូវបានជ្រើសរើសជារដ្ឋបាលក្រុង-ស្រុក ជ័យលាភី ដោយក្នុងមួយរដ្ឋបាលក្រុង-ស្រុក អាចនឹងទទួលបានថវិកាលើកទឹកចិត្តជាមធ្យមចំនួន៤១៣ លានរៀល៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm