ក្រុមការងារចម្រុះឃាត់ខ្លួនបុរសសញ្ជាតិខ្មែរម្នាក់ក្នុងបទល្មើសរំលោភសេពសន្ថវៈជាច្រើនករណី និងបានប្រើប្រាស់បណ្តាញ Telegram ផលិត និងចែកចាយរូបភាពអាសអាភាសលើកុមារ (CSAM)

2025/12/01 11:54:33 pm        2.6 K

ក្រុមការងារចម្រុះ "HOTEL 25" ដែលមានសមាសភាពចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ, នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង, ការិយាល័យសន្តិសុខមាតុភូមិ (HSI) នៃស្ថានទូតសហរដ្ឋអាមេរិក និងអង្គភាពការពារកុមារ (CPU) បានសហការធ្វើការស៊ើបអង្កេតទៅលើសកម្មភាពរបស់បុរសជាជនសង្ស័យម្នាក់ដែលរស់នៅស្រុកកំពង់ឆ្នាំង បន្ទាប់ពីបានរកឃើញរូបភាពអាសអាភាសលើកុមារកម្ពុជា ត្រូវបានផលិតនិងបង្ហោះទៅលើប្រព័ន្ធអនឡាញ។

ជាលទ្ធផលនៃការស៊ើបអង្កេត និងការឆែកឆេរបរិវេណរស់នៅជាច្រើនទីតាំង បុរសអាយុ៤៣ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់នៅសាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសលើកុមារ និងពីបទផលិតចែកចាយរូបភាពអាសអាភាសលើកុមារ។ ជនសង្ស័យនេះត្រូវបានសមត្ថកិច្ចធ្វើការឃុំឃាំង។

ការស៊ើបអង្កេតនេះនៅកំពុងដំណើរការនៅឡើយ ហើយជនរងគ្រោះជាច្រើនរូបក៏ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ។ យើងជឿជាក់ថាបន្ទាប់ពីបានធ្វើកោសល្យវិច័យពេញលេញទៅលើសម្ភារៈឌីជីថលជាច្រើនដែលត្រូវបានដកហូត នោះយើងនឹងរកឃើញជនរងគ្រោះជាច្រើននាក់បន្ថែមទៀត។

"បុគ្គលម្នាក់នេះគឺជាហានិភ័យដ៏ធំទៅដល់កុមារ។ ខ្ញុំសូមថ្លែងសរសើរចំពោះកិច្ចការដ៏ល្អរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការស៊ើបអង្កេតនេះ ជាពិសេសចំពោះការឆ្លើយតបយ៉ាងរហ័សរបស់រាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យ HSI ដែលបានគាំទ្រការស៊ើបអង្កេតនេះ និងឈានដល់ដំណាក់កាលឃាត់ខ្លួនមុខសញ្ញា។" - លោក James McCabe នាយកប្រតិបត្តិអង្គភាពការពារកុមារ (CPU)។

ការស៊ើបអង្កេតនេះគឺជាឧទាហរណ៍ដ៏ល្អមួយ ដែលបង្ហាញពីភាពប្តេជ្ញារបស់គ្រប់ស្ថាប័ន្នពាក់ព័ន្ធ ចំពោះកិច្ចការការពារកុមារ ពីជនប្រមាញ់នៅតាមប្រព័ន្ធអនឡាញ។ នេះជាសារដាស់តឿនទៅកាន់គ្រប់បុគ្គលដែលគិតថាកម្ពុជាពុំមានលទ្ធភាពស៊ើបអង្កេតទៅលើបទល្មើសលើកុមារតាមប្រព័ន្ធអនឡាញ។ ប្រសិនបើនរណាម្នាក់ផលិតរូបភាពអាសអាភាសលើកុមារកម្ពុជា ហើយចែកចាយតាមប្រព័ន្ធអនឡាញ យើងនឹងឆ្លើយតបដោយបើកការស៊ើបអង្កេត និងឃាត់ខ្លួនបុគ្គលនោះ។

សូមថ្លែងអំណរគុណដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងស្ថាប័ន្នពាក់ព័ន្ធទាំងអស់ និងអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរមួយនេះ។ នេះជាឧទាហរណ៍ដ៏ល្អមួយដែលបង្ហាញពីសមត្ថភាព និងភាពប្តេជ្ញារបស់ប្រទេសកម្ពុជាក្នុងការការពារកុមារទាំងក្នុងប្រទេស និងតាមប្រព័ន្ធអនឡាញ។ ប្រភព៖ អង្គភាពការពារកុមារ (CPU)

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        88
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        105
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm