រដ្ឋបាលខេត្ដសៀមរាបបើកឱ្យប្រជាពលរដ្ឋបញ្ចេញមតិយោបល់ និងសំណូមពរដើម្បីយកសំណើរដោះស្រាយជូនក្រៅប្រព័ន្ឋតុលាការ

2025/12/01 11:57:24 pm        103

រដ្ឋបាលខេត្តសៀមរាប និងសមាជិកក្រុមប្រឹក្សាខេត្ដ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤ ដែលធ្វើឡើងនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីឱ្យប្រជាពលរដ្ឋបញ្ចេញមតិនិងសំណូមពរ ដើម្បីអាចដោះស្រាយជូនពួកគាត់ក្រៅប្រព័ន្ធតុលាការ។

លោក សុខ ថុល អភិបាលរងខេត្តសៀមរាប ក៏បានជម្រុញដល់អាជ្ញាធរមូលដ្ឋាន ក្នុងផ្សការព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៍នៃសមាជិក (ប.ស.ស) សម្រាប់បងប្អូនទៅលើការថែទាំ សុខភាព និងគ្រោះថ្នាក់ការងារជាយថាហេតុណាមួយ និងដើមី្បសម្រួលការកាត់បន្ថយបង់ថ្លៃព្យាបាលជូនបងប្អូនពេលទៅមណ្ឌលសុខភាពណាមួយ និងណែនាំ ដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ ពីអត្ថប្រយោជន៍ កម្មវិធី បណ្តុះបណ្តាលវិជ្ជាជីវៈ 1.5លាននាក់ ដែលបានផ្តល់ឱកាសជូនដល់សិស្សានុសិស្ស ប្អូនៗ រៀនជំនាញឱ្យចេះពិតប្រាដក ក្នុងការងាយស្រួលស្វែងការងារធ្វើ ស្របតាមទៅអនុសាសន៏របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រៀនឱ្យចេះ ឱ្យចប់ មានការងារធ្វើ និងក៏ដូចជាការរឹតបន្តឹងការរំលោបបំពានដីក្នុងតំបន់ឧទ្យានជាតិភ្នំគូលែន និងសួនកេសរកូល ដែលជាតំបន់ស្រាវជ្រាវ និងអភិរក្សសំខាន់របស់ខេត្ត។

លោកអភិបាលរងខេត្ត ក៏បានបន្តថា បញ្ហាក្មេងទំនើង បញ្ហាអំពើហិង្សាទៅលើស្រ្តីនិងក្មេងស្រី បញ្ហាទំនាក់ទំនងតាមប្រព័ន្ធអនឡាញ ទាក់ទងយេនឌ័រ ករណីគ្រឿងញៀន បារីអេឡិចត្រូនិច ត្រូវតែបង្ក្រាឱ្យបានទាន់ពេលវេលា និង ជំរុញដល់អាជ្ញាធរមូលដ្ឋានបន្តឲ្យបាននៅភូមិ-ឃុំ សុវត្ថិភាព ដែលរាជរដ្ឋាភិបាលចែកមកទាំង៧ចំនុច ឲ្យបានជាប់ជួនជានិច្ច និងដោះស្រាយបញ្ហាមួយចំនួនជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានទាន់ពេលវេលា។

ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ក្នុងវេទិការនេះដែលទទួលយកមតិយោបល់ ឬកង្វល់ បញ្ហាប្រឈម ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានបញ្ហាមិនទាន់ដោះស្រាយរួច ឬមិនពេញចិត្តត្រង់ចំណុចណាមួយ អាចលើកមកបញ្ចេញមតិយោបល់ និងសំណូមពរណាមួយដែលអាជ្ញាធរ ឬ តាមរយៈរដ្ឋបាលខេត្ត អាចដោះស្រាយជូនក្រៅប្រព័ន្ឋតុលា និង រំលុតរាល់វិវាទដែលតែងកើតមាននៅក្នុងស្រុករបស់ខ្លួន ក្នុងការដោះស្រាយនូវរាល់សំណូមពររបស់ប្រជាពលរដ្ឋលើកឡើង ឲ្យប្រកបដោយសន្តិវិធី និងមានប្រសិទ្ធិភាពខ្ពស់។

សូមជម្រាបជូនថា វេទិការនេះ ក្រុមការងារទទួលបានសំណួរ សំណូមពរ សរុបចំនួន២៣ ពីប្រជាពលរដ្ឋ។ ក្នុងនោះសំណួរផ្ទាល់មាត់ចំនួន៩ ដោយបានមន្ត្រីជំនាញ និងឆ្លើយតបភ្លាមៗនៅនិងកន្លែង។ ដោយឡែក សំណួរសំណូមពរដែលលាយលក្ខណ៍អក្សរចំនួន១៤ ដោយនៅមិនទាន់បានឆ្លើយបំភ្លឺ ក្រុមការងារនឹងប្រមូលយកទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ព្រមទាំងនឹងធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួនពេលក្រោយ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm