រូបភាពវីដេអូឃ្លីបយានដ្រូនថតបានកាលពីថ្ងៃអាទិត្យឃើញ ទីក្រុង McHenry ស្ថិតនៅចម្ងាយ ៧៥គ.មភាគពាយ័ព្យទីក្រុង Chicago និងទីក្រុង Illinois គ្របដណ្តប់ដោយព្រិល ក្រោយព្យុះរដូវរងាដ៏ខ្លាំងក្លា បោកបក់ឆ្លងកាត់តំបន់ Midwest របស់សហរដ្ឋអាមេរិក កាលពីរយៈពេល ១ថ្ងៃមុន ។
សេវាកម្មឧតុនិយមជាតិ និយាយថា ព្រិលកម្រាស់ ២១,៣សង់ទីម៉ែត្រ ត្រូវបានរកឃើញនៅអាកាសយានដ្ឋានអន្តរជាតិ O'Hare កាលពីថ្ងៃសៅរ៍ ធ្វើឲ្យវាក្លាយជាថ្ងៃមានព្រិលធ្លាក់ច្រើនបំផុតប្រចាំខែវិច្ឆិកា នៅក្នុងប្រវត្តិសាស្រ្តទីក្រុង Chicago ។

យោងតាមសេចក្តីរាយការណ៍ពីទូរទស្សន៍ ABC News បានឲ្យដឹងថា ព្រិលធ្លាក់ខ្លាំងបង្កបញ្ហាដល់អ្នកដំណើរចង់វិលត្រឡប់ទៅផ្ទះវិញ បន្ទាប់វិស្សមកាលរដូវបុណ្យ Thanksgiving ក្នុងនោះជើងហោះហើររាប់ពាន់វ៉ុល ត្រូវបានលុបចោល ឬពន្យាពេលនៅអាកាសយានដ្ឋានអន្តរជាតិ O'Hare កាលពីថ្ងៃសៅរ៍ ។
ប្រព័ន្ធព្យុះរដូវរងារនៅចុងសប្តាហ៍កន្លងនារដូវបុណ្យ Thanksgiving បង្កផ្គររន្ទះផងដែរនៅទូទាំងតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក ខណៈមនុស្ស ៥៣លាននាក់ ចាប់ពីតំបន់ South Dakota ដល់រដ្ឋញូវយ៉ក ស្ថិតនៅក្រោមការជូនដំណឹងព្រមានអំពីអាកាសធាតុរដូវរងា ៕
