អតីតមន្ត្រីជាន់ខ្ពស់អង់គ្លេសម្នាក់ បានរៀបរាប់អំពីការស៊ើបអង្កេតជាសាធារណៈថា កងកម្លាំងពិសេសអង់គ្លេសនៅអាហ្វហ្គានីស្ថាន ទំនងជាបានប្រព្រឹត្តបទឧក្រិដ្ឋសង្គ្រាម ដោយការប្រហារជីវិតជនសង្ស័យ ហើយទោះបីជាមានយល់ដឹងយ៉ាងទូលំទូលាយអំពីបញ្ជាជាបញ្ជាជាបន្តបន្ទាប់ក៏ដោយ ក៏គ្មានអ្វីត្រូវបានធ្វើ ដែរ។ ក្រសួងការពារជាតិអង់គ្លេស (MoD) បានបញ្ជាឲ្យមានការស៊ើបអង្កេត បន្ទាប់ពីឯកសាររបស់ទូរទស្សន៍ BBC បានរាយការណ៍ថា ទាហានមកពីអង្គភាពកងកម្លាំងអាកាសពិសេស (SAS) បានសម្លាប់មនុស្ស ៥៤នាក់ ក្នុងអំឡុងសង្គ្រាមនៅអាហ្វហ្គានីស្ថានជាងមួយទសវត្សរ៍មុន ក្នុងស្ថានភាពគួរឲ្យ សង្ស័យ។

ការស៊ើបអង្កេតនេះ កំពុងពិនិត្យមើលការវាយឆ្មក់ពេលយប់មួយចំនួនដោយកងកម្លាំងអង់គ្លេស ចាប់ពីពាក់កណ្តាលឆ្នាំ ២០១០ ដល់ពាក់កណ្តាលឆ្នាំ ២០១៣ នៅពេលដែលពួកគេ ជាផ្នែកមួយនៃកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកប្រយុទ្ធប្រឆាំងនឹងតាលីបង់ និងក្រុមសកម្មប្រយុទ្ធដទៃទៀត។
នាពេលកន្លងទៅ នគរបាលយោធាអង់គ្លេស បានធ្វើការស៊ើបអង្កេតជាច្រើនលើការចោទប្រកាន់ពីបទប្រព្រឹត្តខុសដោយកងកម្លាំងនៅអាហ្វហ្គានីស្ថាន រួមទាំងការចោទប្រកាន់ប្រឆាំងនឹងសេវាអាកាសពិសេស (SAS) ប៉ុន្តែក្រសួងការពារជាតិ បាននិយាយថា គ្មាននរណាម្នាក់ បានរកឃើញភស្តុតាងគ្រប់គ្រាន់សម្រាប់ការចោទប្រកាន់នោះទេ។ គោលបំណងនៃការស៊ើបអង្កេតនេះគឺដើម្បីបញ្ជាក់ថាតើមានព័ត៌មានគួរឲ្យទុកចិត្តអំពីការសម្លាប់ក្រៅប្រព័ន្ធតុលាការដែរឬទេ ថាតើការស៊ើបអង្កេតដោយប៉ូលីសយោធាជាច្រើនឆ្នាំក្រោយមកលើកង្វល់ត្រូវបានធ្វើឡើងត្រឹមត្រូវដែរឬទេ និងថាតើការសម្លាប់ខុសច្បាប់ត្រូវបានបិទបាំងឬអត់៕
