ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំពិធីប្រគល់លិខិតសរសើររបស់រដ្ឋមន្រ្តីការបរទេសជប៉ុន សម្រាប់ឆ្នាំ២០២៥ ជូន លោក សាកាណុ អ៊ីសសេ ទីប្រឹក្សាក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក សាកាណុ បានប្តេជ្ញាចិត្តលើកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ក្នុងវិស័យយុត្តិធម៌អស់រយៈពេលជាច្រើនឆ្នាំ រួមទាំងជំនួយសម្រាប់ការអភិវឌ្ឍផ្នែកច្បាប់ និងប្រព័ន្ធតុលាការ ព្រមទាំងការអភិវឌ្ឍធនធានមនុស្សផងដែរ។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងនូវការដឹងគុណជាថ្មីចំពោះ លោក សាកាណុ ដែលបានចូលរួមចំណែកក្នុងទំនាក់ទំនងជប៉ុន-កម្ពុជា និងជូនពរលោក សាកាណុ ទទួលបានជោគជ័យបន្ថែមទៀត៕




