លោក Macronស្វាគមន៍មេដឹកនាំអ៊ុយក្រែននៅក្រុងប៉ារីស ដើម្បីពិភាក្សាលក្ខខណ្ឌសន្តិភាពជាមួយរុស្ស៊ី

2025/12/02 01:46:08 am        59

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានជួបជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron នៅក្នុងទីក្រុងប៉ារីសនាថ្ងៃចន្ទនេះ ស្របពេលដែលមេដឹកនាំអ៊ុយក្រែនរូបនេះ យល់ឃើញថា រូបលោកស្ថិតក្នុងស្ថានភាពនយោបាយ និងយោធាដ៏លំបាកបំផុត ចាប់តាំងពីការវាយលុករបស់រុស្ស៊ីកាលពីឆ្នាំ ២០២២ ។

ការិយាល័យរបស់លោក Macron និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា មេដឹកនាំទាំង ២ នឹងពិភាក្សាលើលក្ខខណ្ឌនៃសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង បន្ទាប់កិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ហើយនិងផែនការសន្តិភាពរបស់អាមេរិក ។

ក្រុមមន្រ្តីសហរដ្ឋអាមេរិក និងក្រុមមន្រ្តីអ៊ុយក្រែន ដែលចូលរួមកិច្ចប្រជុំនេះ ចាត់ទុកថាជាជំនួបប្រកបដោយផ្លែផ្កា ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី ក្នុងនោះរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បង្ហាញសុទិដ្ឋិនិយមចំពោះវឌ្ឍភាព បើទោះបីជាមានការលំបាក ក្នុងការបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៣ឆ្នាំមួយនេះក៏ដោយ ។

ខណៈពេលនោះដែរ សារព័ត៌មាន The Wall Street Journalរាយការណ៍ ដោយដកស្រង់ប្រភពថា បញ្ហានៃការធានាសន្តិសុខរបស់លោកខាងលិចសម្រាប់ទីក្រុងគីវ នៅតែមិនទាន់ដោះស្រាយបាន បន្ទាប់ពីការចរចារវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែននៅរដ្ឋ Florida ។ 

សេចក្តីរាយការណ៍បន្តថា ការពិភាក្សាកាលពីថ្ងៃអាទិត្យ បានគ្របដណ្តប់លើប្រធានបទជាច្រើន រួមទាំងការរំពឹងទុកសម្រាប់ការបោះឆ្នោតនៅអ៊ុយក្រែន និងជម្លោះទឹកដី ។ ការធានាសន្តិសុខសម្រាប់ទីក្រុងគីវក៏មាននៅក្នុងរបៀបវារៈផងដែរ ប៉ុន្តែបញ្ហានេះ នៅមិនទាន់ដោះស្រាយបានទេ ៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        6
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        64
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm