ទឹកជំនន់ នៅថៃ ប៉ះពាល់ប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រី Anutin មុនការបោះឆ្នោតមុនអាណត្តិ

2025/12/02 02:23:02 am        64

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កំពុងប្រឈមនឹងការរិះគន់កាន់តែខ្លាំងឡើង ជុំវិញការឆ្លើយតបយឺតយ៉ាវពីសំណាក់រដ្ឋាភិបាលរបស់លោក ចំពោះទឹកជំនន់ដ៏អាក្រក់បំផុត នៅភាគខាងត្បូងប្រទេស ដោយគំរាមកំហែងរាំងស្ទះដល់មហិច្ឆតារបស់គណបក្សលោក មុនការបោះឆ្នោតមុនអាណត្តិ។

យ៉ាងហោចណាស់មនុស្ស ១៧៦នាក់ បានបាត់បង់ជីវិត ដោយសារទឹកជំនន់ដ៏ធំបំផុតជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលបានហូរកាត់ខេត្តចំនួន ៨ នៅភាគខាងត្បូងរបស់ថៃ កាលពីខែមុន ដោយអ្នកស្លាប់ភាគច្រើន មានទាំងនៅក្នុង និងជុំវិញតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ទីក្រុង Hat Yai។

គ្រោះមហន្តរាយបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបំផុតមួយថ្ងៃ ដែលបានកើតមាននៅទីក្រុង Hat Yai ជាលើកដំបូង ក្នុងរយៈពេល ៣សតវត្សរ៍ គឺជាការសាកល្បងដ៏ធំទី១ សម្រាប់អ្នកនយោបាយវ័យ ៥៩ឆ្នាំដែលបានចូលកាន់តំណែងកាលពីខែកញ្ញា បន្ទាប់ពីអ្នកស្នងតំណែងមុនរបស់លោក ត្រូវបានដកចេញពីតួនាទីនាយករដ្ឋមន្ត្រីដោយដីការបស់តុលាការ។

អ្នកបោះឆ្នោតនៅក្នុងខេត្តដែលរងគ្រោះដោយទឹកជំនន់ និងបណ្ដាអ្នកវិភាគ ឥឡូវនេះ កំពុងលើកជាសំណួរថា តើគណបក្ស Bhumjaithai (ភូមិចៃថៃ) របស់លោក អាចធ្វើតាមការសន្យាបានដែរ ឬទេ នៅពេលដែលប្រទេសឆ្ពោះទៅរកការបោះឆ្នោតដែលត្រូវបានរំពឹងថា នឹងកើតឡើងនៅខែមីនា ឬខែមេសា។

អ្នកវិភាគនយោបាយ លោក Sukhum Nuansakul បានប្រាប់សារព័ត៌មានថា៖ «គ្រោះទឹកជំនន់នេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាប្រិយភាពរបស់លោក Anutin និងរដ្ឋាភិបាល ព្រោះវាហាក់ដូចជាថា នៅពេលមានភាពអាសន្ន លោក Anutin គឺមិនមានប្រព័ន្ធសមស្រប សម្រាប់ការគ្រប់គ្រងរបស់លោក។ ប្រជាប្រិយភាពរបស់លោកបានធ្លាក់ចុះហើយ»។

ការស្ទង់មតិរបស់សាកលវិទ្យាល័យ Suan Dusit University ដែលបានធ្វើឡើងកាលពីសប្តាហ៍មុន ក្នុងអំឡុងពេលមានទឹកជំនន់ខ្លាំងបំផុត បានរកឃើញថា ការគាំទ្រលើលោក Anutin បានធ្លាក់ចុះពី ៤៨ភាគរយ មកត្រឹមតែ ២៣ភាគរយ។ ការស្ទង់មតិលើមនុស្ស ២.២០៨នាក់ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ បានបង្ហាញថា៖ «ទឹកជំនន់មិនត្រឹមតែបង្កការខូចខាតដល់ប្រជាជនប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ដល់ប្រជាប្រិយភាពរបស់រដ្ឋាភិបាលទៀតផង»៕

អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm