រុស្ស៊ី៖ លោក Vladimir Putin បានបញ្ជាឲ្យទាហានរុស្ស៊ីរក្សាសន្តិភាពនៅក្នុងតំបន់ផ្ដាច់ខ្លួនចំនួន ២ ក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ប៉ុន្មានម៉ោងបន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ីទទួលស្គាល់តំបន់ Donetsk និងតំបន់ Luhansk ជាតំបន់ឯករាជ្យ។ នៅក្នុងក្រឹត្យផ្លូវការចំនួន ២ កាលពីថ្ងៃចន្ទលោក Putin បានណែនាំដល់ក្រសួងការពារជាតិរបស់ប្រទេសនេះ ឲ្យចាប់ផ្ដើមតួនាទីរក្សាសន្តិភាពនៅក្នុងតំបន់នានាភាគខាងកើត។

នៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍កាលពីពេលថ្មីៗនេះលោក Putin បាននិយាយថា លោកចាត់ទុកថា វាចាំបាច់ណាស់ក្នុងការសម្រេចចិត្តដែលថា គួរតែធ្វើតាំងពីយូរមកហើយដើម្បីទទួលស្គាល់ភ្លាមៗនូវឯករាជ្យភាព និងអធិបតេយ្យភាពរបស់សាធារណរដ្ឋប្រជាមានិត Donetsk និងសាធារណរដ្ឋប្រជាមានិត Luhansk។ លោកខាងលិចបានព្រមានជាថ្មីទៀតថា រុស្ស៊ីមិនត្រូវទទួលស្គាល់តំបន់ផ្ដាច់ខ្លួនក្នុងតំបន់ Donetsk និង Luhansk ទេ ជាសកម្មភាពមួយដែលជាន់ពន្លិចយ៉ាងខ្លាំង ដល់ដំណើរការសន្តិសុខដ៏ផុយស្រួយនៅក្នុងតំបន់នេះ។ ការប្រកាសរបស់លោក Putin បានត្រួសត្រាយផ្លូវសម្រាប់រុស្ស៊ីក្នុងការបញ្ជូនកងទ័ព និងអាវុធដោយបើកចំហរចូលទៅកាន់តំបន់ដែលកំពុងមានជម្លោះរ៉ាំរៃ ជាទីដែលកងកម្លាំងអ៊ុយក្រែនកំពុងវាយទប់ទល់នឹងក្រុមឧទ្ទាមគាំទ្រដោយទីក្រុងមូស្គូ៕
អត្ថបទ៖ សុខមាន