ថៃខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរពីទឹកជំនន់ ខណៈក្លាយជាការសាកល្បងសម្រាប់នាយករដ្ឋមន្ត្រីថៃមុនការបោះឆ្នោត

2025/12/02 03:23:17 pm        181

រដ្ឋាភិបាលថៃបានប្រកាសវិធានការសង្គ្រោះថ្មីៗសម្រាប់ជនរងគ្រោះនៃទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតមួយរបស់ប្រទេសក្នុងរយៈពេលជាច្រើនទសវត្សរ៍កាលពីថ្ងៃទី១ធ្នូសប្ដាហ៍នេះ ពោលគឺប៉ុន្មានសប្តាហ៍មុនការអំពាវនាវឱ្យមានការបោះឆ្នោតមុនអាណត្តិ។ការស្ទង់មតិរបស់សាកលវិទ្យាល័យ Suan Dusit University ធ្វើឡើងកាលពីសប្តាហ៍មុនអំឡុងទឹកជំនន់ខ្លាំងបំផុត បានរកឃើញថា ការគាំទ្រលើលោក Anutin បានធ្លាក់ចុះពី ៤៨% មកត្រឹម២៣%។

ការស្ទង់មតិលើមនុស្ស ២.២០៨នាក់ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យបង្ហាញថា ទឹកជំនន់មិនត្រឹមតែបង្កការខូចខាតដល់ប្រជាជនប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់ប្រជាប្រិយភាពរបស់រដ្ឋាភិបាលទៀតផង។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ekniti Nitithanprapasនិយាយថា គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយម្នាក់ៗនឹងទទួលបានប្រាក់៩.០០០ បាត ប្រហែលជាង២៨០ដុល្លារអាមេរិក ខណៈមន្ត្រីកំពុងប្រឹងប្រែងទប់ស្កាត់ទាំងការខាតបង់សេដ្ឋកិច្ច និងការរិះគន់ចំពោះការឆ្លើយតបរបស់រដ្ឋាភិបាល។ 

ទឹកជំនន់បានសម្លាប់មនុស្ស១៧៦ នាក់ ជន់លិចទីក្រុងជាច្រើន និងរំខានដល់ជីវិតគ្រួសារជាង ២ លាននៅភាគខាងត្បូងហើយខេត្តSongkhlaរងផលប៉ះពាល់ខ្លាំងបំផុត។ប្រជាជនថៃរិះគន់អាជ្ញាធរចំពោះការឆ្លើយតបយឺតយ៉ាវ និងមិនស្មើគ្នា ហើយមន្ត្រីរដ្ឋាភិបាលបានទទួលស្គាល់កំហុសក្នុងការគ្រប់គ្រងវិបត្តិនេះ។

ដោយផលប៉ះពាល់សេដ្ឋកិច្ចកំពុងកើនឡើង មជ្ឈមណ្ឌលស្រាវជ្រាវ Krungsri Research បានប៉ាន់ប្រមាណថាការខាតបង់សេដ្ឋកិច្ចសរុបមានរហូតដល់២៣,៦ពាន់លានបាត ដោយសណ្ឋាគារ និងភោជនីយដ្ឋានស្ថិតក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុត។យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ការខូចខាតដល់ទិន្នផលកៅស៊ូ និងប្រេងដូង និងឧស្សាហកម្មសំខាន់ៗក្នុងតំបន់ អាចឡើងដល់៦,៧ពាន់លានបាតក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។ទឹកជំនន់ក៏បានវាយប្រហារនៅដើមរដូវទេសចរណ៍ដ៏សំខាន់ផងដែរ ជាពិសេសនៅភាគខាងត្បូងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរមកពីម៉ាឡេស៊ី។ 

វិបត្តិនេះកើតឡើងខណៈនាយករដ្ឋមន្ត្រីលោក Anutin Charnvirakul កំពុងរៀបចំរំលាយសភានៅចុងខែមករាឈានទៅរកការបោះឆ្នោតមុនអាណត្តិ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយគណបក្សប្រឆាំង ដែលអនុញ្ញាតឱ្យរូបលោកបង្កើតរដ្ឋាភិបាលកាលពីខែកញ្ញា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        191
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        178
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm