លោក Macron ទៅទស្សនកិច្ចនៅចិន ក្នុងសប្ដាហ៍នេះ ខណៈអឺរ៉ុប ស្វះស្វែងរកបង្អែកសេដ្ឋកិច្ច

2025/12/02 04:17:21 pm        138

ក្រសួងការបរទេសចិន បានបញ្ចាក់ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងទៅកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះ រួមមានទីក្រុងប៉េកាំង និងខេត្តស៊ីឈួន ចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែធ្នូ តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទី៤ របស់លោក ខណៈអឺរ៉ុប ស្វះស្វែងបង្កើតតុល្យភាព រវាងការគំរាមកំហែងផ្នែកសេដ្ឋកិច្ចនិងសន្តិសុខពីទីក្រុងប៉េកាំង ជាមួយនឹងការពឹងផ្អែកលើសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ អំឡុងចលាចលពាណិជ្ជកម្មពិភពលោក។

ក្រុមអ្នកវិភាគនិយាយថា កន្លងមក លោក Macron បានស្វះស្វែងបង្កើតរណសិរ្សអឺរ៉ុបដ៏រឹងមាំក្នុងការទប់ទល់ជាមួយឥទ្ធិពលដ៏ខ្លាំងក្លារបស់ចិន ប៉ុន្តែជាមួយគ្នានេះ លោកក៏រក្សាការការប្រុងប្រយ័ត្នមិនឱ្យទីក្រុងប៉េកាំងខឹងសម្បារ ក្នុងពេលទំនាក់ទំនងពាណិជ្ជកម្ម សន្តិសុខ និងការទូត ប្រឈមការសាកល្បង។

លោក Macron នឹងចាប់ផ្តើមដំណើររបស់លោកទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃពុធស្អែកនេះ ហើយនឹងជួបជាមួយលោកប្រធានាធិបតី Xi Jinping នៅថ្ងៃព្រហស្បតិ៍ ក្នុងរដ្ឋធានី និងជួបម្តងទៀតនៅថ្ងៃសុក្រ ក្នុងអំឡុងដំណើរទៅកាន់ទីក្រុងឆឹងទូ ក្នុងខេត្តស៊ីឈួន ភាគនិរតី។

ដំណើររបស់លោក Macron កើតឡើងបន្ទាប់ពីទស្សនកិច្ចដ៏តានតឹងរបស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅខែកក្កដាកន្លងទៅ ជាពេលដែលលោកស្រីបាននិយាយថា ទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងចិន ស្ថិតក្នុង “ចំណុចរបត់” ដ៏សំខាន់។ មេដឹកនាំអឺរ៉ុបផ្សេងទៀត ពោលគឺនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងអធិការបតីអាល្លឺម៉ង់ Friedrich Merz នឹងធ្វើទស្សនកិច្ចទៅចិន នៅដើមឆ្នាំក្រោយនេះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm