ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីបើកការដ្ឋានសាងសង់​ស្ថានីយប្រព្រឹត្តកម្ម​ទឹកកខ្វក់​បឹងជើងឯក

2022/02/22 03:59:24 am        539

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុន​ប្រចាំកម្ពុជា អញ្ជើញជាអធិបតីភាព​ក្នុងពិធីបើកការដ្ឋានសាងសង់​ស្ថានីយប្រព្រឹត្តកម្មទឹក​កខ្វក់បឹងជើងឯក នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News 

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី៖ 

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន​ដែលបានផ្តល់ជំនួយឥតសំណង នូវការសាងសង់ស្ថានីយ​ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក និងសមិទ្ធផលជាច្រើនទៀតនាពេលកន្លងទៅ។

- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្តែងមោទនភាពចំពោះកម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែង និងការផ្តល់ជំនួយរបស់ជប៉ុន ដែលបានស្តារឡើងវិញទាំងសេដ្ឋកិច្ច ហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅឆ្នាំក្រោយនេះ គឺនៅឆ្នាំ២០២៣ កម្ពុជានឹងប្រារព្ធចំណង​មិត្តភាព​កម្ពុជា-ជប៉ុន លើកទី៧០ ដែលជាចំណង​មិត្តភាពប្រកប​ដោយមោទនភាព និងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តជួយដល់ប្រទេសកម្ពុជាលើគ្រប់វិស័យ។

-​ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា ការរីកចំរើនរបស់កម្ពុជាមិនអាចកាត់ផ្តាច់​ពីការរួមចំណែកពីប្រទេសជាមិត្តបាននោះឡើយ ដូចជាប្រទេសជប៉ុនជាដើម ដោយរហូតមកដល់​ពេលនេះជប៉ុន បានជួយដល់កម្ពុជាស្ទើតែគ្រប់វិស័យនោះ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសជប៉ុនបានដើរតួនាទីជាសហប្រធាន ដើម្បីជួយស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលពេលនោះកម្ពុជាក៏បានយល់ និងដឹង កាន់តែខ្លាំងពីទឹកចិត្តរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន មកលើរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កំពង់ផែទឹកជ្រៅរបស់កម្ពុជា មិនមែនជាអន្ទាក់បំណុលរបស់ចិនដូចការអះអាង និងការវិភាគដ៏អគតិ​របស់ក្រុមមួយចំនួននោះទេ ។ អ្វីៗ និងសមិទ្ធផលកំពង់ផែកម្ពុជា គឺជាកិច្ចខិតខំប្រឹងរបស់ជប៉ុនផងដែរ មិនមែនតែចិននោះទេ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា អ្នកវិភាគខ្លះអន់ជាងតិរច្ឆានទៅទៀត។ តិរច្ឆាន  គង់ចាំសំបុករបស់វា។

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ទំនាក់ទំនង​រវាងកម្ពុជា និងជប៉ុនកាន់តែរីកជ្រៅទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែកម្ពុជា​មិនត្រូវរងចាំតែជំនួយរបស់​រដ្ឋាភិបាលជប៉ុនប៉ុណ្ណោះទេ គឺត្រូវខិតខំប្រឹងប្រែងកែនអ្នកវិនិយោគជប៉ុន ឲ្យមកធ្វើការ​វិនិយោគនៅ​កម្ពុជាបន្ថែមទៀតផងដែរ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយមោទនភាព​ចំពោះដំណើរទស្សនកិច្ច​របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅប្រទេសជប៉ុន ដែលជប៉ុនបានយកចិត្តទុកដាក់ និងផ្តល់អោយមានជំនួបជាច្រើននៅទីនោះ ក្នុងនោះមានជំនួយជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុនផងដែរ។

- សម្តេចតេជោ ហ៊ុន សែន បានរំលឹកអតីតកាល ក្រោយកម្ពុជាបែកពីជំនាន់ប៉ុលពត ដែលកាលនោះ គឺជាការប្រឹងប្រែងរស់ដោយប្រដាបត្រដួសបំផុត។ មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាសំបូរគ្រប់យ៉ាង រួមទាំងអាហារហុបចុក ដែលនាំអោយកម្ពុជាមានវិបត្តិរឿងសំរាម និងសំណល់អាហារ ដែលទាមទារអោយយើង រកកន្លែងទុកដាក់វាអោយបានត្រឹមត្រូវ។

-សម្តេចតេជោ ហ៊ុន សែន រិះគន់ចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួនទទួលទានអាហារហើយ យកសំរាមបោះចោលពាសវាលពាសកាល ខណៈមានធុងសំរាមនៅក្បែរហើយ​។

- សម្តេចតេជោអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមអនាម័យ និងសំអាតបរិស្ថានទាំងអស់គ្នា ដើម្បីទីក្រុងស្អាត។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នាពេលខាងមុខនេះ សម្តេចនឹងក្លាយជាឪរបស់នាយករដ្ឋមន្ត្រី និងជាបន្តបន្ទាប់ ក្លាយជាជីតារបស់នាយករដ្ឋមន្ត្រី។

-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើកូនសម្តេចប្រព្រឹត្តិនូវអំពើអាក្រក់ សម្តេចមិនគាំទ្រឲ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតនោះទេ ហើយសម្តេចមិនបណ្តោយឲ្យគណបក្សប្រជាជនកម្ពុជារលាយដោយសារតែកូនសម្តេចនោះដែរ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ត្រង់នរណាបង្អាប់ បន្ទាបបន្ថោក កូនៗរបស់សម្តេចយ៉ាងណាក៏ដោយ តែសម្តេចមិនអាចមើលងាយ បន្ទាបបន្ថោកកូនៗនរណាឡើយ មានតែការលើកទឹកចិត្តអោយពួកគេមានការរីកចម្រើន ដើម្បីរួមគ្នាជួយអភិវឌ្ឍន៍ប្រទេសជាតិ។

-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា មិនថាអ្នកណា ឬប្រទេសណានោះឡើយ ប្រសិនបើមកបញ្ចុះបញ្ចូលសម្តេចឲ្យមកបង្រួបបង្រួមគ្នាជាមួយអ្នកដែលចោទ និងប្រមាថសម្តេចរឿងប្រពន្ធកូនសម្តេចនោះ មិនអាចទៅរួចនោះឡើយ។

- សម្តេចតេជោ ហ៊ុន សែន  បានប្រកាសសារជាថ្មីមិនអត់អោនអោយនរណាក៏ដោយ ដែលប្រមាថប្រពន្ធកូនសម្តេច ថាជាប្រពន្ធកូនរបស់មេដឹកនាំវៀតណាម ដែលជាការប្រមាថដោយអគតិ និងអមនុស្សធម៌បំផុត អាក្រក់ធអាក្រីបំផុត។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ រួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី អូមីក្រុង ដែលរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ករណីស្លាប់បានកើតឡើងជាបន្តបន្ទាប់។

-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នានេះកម្ពុជាយើងមាន​អ្នកស្លាប់ដោយសារមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុងចំនួន៧នាក់ហើយ ខណៈអត្រានៃការឆ្លងក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរនោះ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមិនមានតម្រូវការណាមួយដើម្បីបិទទីក្រុង ឬបិទគោលដៅណាមួយ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩នោះទេ ។ ការបិទកន្លងមកដោយសារកម្ពុជាមិនទាន់បានចាក់វ៉ាក់សាំងគ្រប់គ្រាន់នៅឡើយ។

-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការទប់ស្កាតបាន ឬមិនបានចំពោះមេរោគកូវីដ១៩​មិនអាស្រ័យលើវិធានការរបស់រាជរដ្ឋាភិបាលតែឯកឯងនោះទេ គឺចាំបាច់បំផុតមាន​ការចូលរួមពីបងប្អូនប្រ ជាពលរដ្ឋគ្រប់រូប ដូច្នេះបងប្អូនទាំងអស់គប្បីបន្តចូលរួម​អនុវត្តន៍ឲ្យបានទាំងអស់គ្នា។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់លក់ថ្នាំពេទ្យ ដែលទទួលបានការអនុញ្ញាត​ពីក្រសួងសុខាភិបាល សូមកុំមានការដំឡើងថ្លៃស្រេចតែចិត្ត ហើយសម្តេចក៏សូមអំពាវនាវ​ដល់​ក្រសួងសុខាភិបាល ត្រូវចុះពិនិត្យកន្លែងលក់ថ្នាំពេទ្យ ដើម្បីកុំឲ្យ មានការលក់ថ្នាំក្លែងក្លាយ​ដល់ប្រជាពលរដ្ឋ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់បណ្តាប្រទេសនានា រួមទាំងជប៉ុន ដែលបានគាំទ្រសម្តេចក្នុងដំណើរបេសកកម្មទៅកាន់សហភាពមីយ៉ាន់ម៉ា ដោយសម្តេចប្រកាសអំពាវនាវដល់គ្រប់ភាគីទាំងអស់នៅមីយ៉ានម៉ា សូមមានការអត់ធ្មត់ក្នុងកម្រិតខ្ពស់ ដើម្បីឈានទៅដល់ការនិយាយគ្នាដោយសន្តិវិធី និងសន្តិភាព។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា យើងមិនអាចយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះឡើយ មានតែការចរចាតាមផ្លូវនយោបាយតែប៉ុណ្ណោះ ដែលជាបទពិសោធន៍ជាក់ស្តែងសម្រាប់ការស្វែងរកសន្តិភាពនៅកម្ពុជា ប្រកបដោយភាគជោគជ័យ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការស្វែងរកសន្តិភាពសម្រាប់ជាតិសាសន៍មួយ វាមិនមែនជារឿងងាយស្រួល និងទៅព្រឹក បានផលល្ងាចនោះទេ។ កិច្ចការនេះជារឿងធំ ដែលទាមទារអោយយើងមានការអត់ធ្មត់ និងដោះស្រាយគ្នាប្រកបដោយ​ការយកចិត្ត​ទុកដាក់ខ្ពស់បំផុត។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យមានមន្ទីរពេទ្យជាក់លាក់មួយ ដើម្បីព្យាបាលជំងឺកូវីដ-១៩ ទោះពេលខាងមុខស្ថានភាពកូវីដ-១៩ បានធូរស្រាលក៏ដោយ ដែលមន្ទីរពេទ្យនោះមានសមត្ថភាពព្យាបាលអ្នកជំងឺចំនួន ១ម៉ឺននាក់ និងរំដោះស្តាតអូឡាំពិកឲ្យកីឡាករហ្វិកហាត់ត្រៀមស៊ីហ្គេម២០២៣។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កូនសម្តេចម្នាក់ និងចៅៗសម្តេចចំនួន ៥នាក់ បានឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ខណៈដែលចៅទី២១របស់សម្តេច ដែលបានឆ្លងកន្លងមក បានជាសះស្បើយ និងបន្តជាសះស្បើយជាបន្តបន្ទាប់។

 

សង្កថាសម្តេចចប់នៅវេលាម៉ោង៩ និង៣៩នាទី

អត្ថបទដែលទាក់ទង

កម្មករ និងសហជីពនៃរោងចក្រ RG កោតសរសើរពីទឹកចិត្ត និងការរៀបចំយ៉ាងល្អិតល្អន់ និងរៀបរយដែលធ្វើឱ្យការបើកប្រាក់ដំណើរការដោយរលូន
2024/03/29 01:24:48 pm        1
សិស្សមធ្យមសិក្សាវិចិត្រសិល្បៈហាត់សមរបាំត្រុដិ ខណៈមានការអញ្ជើញសម្តែងច្រើននា​ឱកាសចូលឆ្នាំថ្មីខាងមុខ
2024/03/29 01:02:40 pm        1
ក្រសួងការងារ នាំយកឱកាសការងារជាង១ម៉ឺនកន្លែងដល់កម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ (RG Footwear)
2024/03/29 12:09:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករ និងសហជីពនៃរោងចក្រ RG កោតសរសើរពីទឹកចិត្ត និងការរៀបចំយ៉ាងល្អិតល្អន់ និងរៀបរយដែលធ្វើឱ្យការបើកប្រាក់ដំណើរការដោយរលូន

2024/03/29 01:24:48 pm
​សិស្សមធ្យមសិក្សាវិចិត្រសិល្បៈហាត់សមរបាំត្រុដិ ខណៈមានការអញ្ជើញសម្តែងច្រើននា​ឱកាសចូលឆ្នាំថ្មីខាងមុខ
2024/03/29 01:02:40 pm
​ក្រុមគ្រួសារជនរងគ្រោះបាក់ស្ពាននៅអាមេរិក ជំរុញឲ្យបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកបាត់ខ្លួន
2024/03/29 12:14:37 pm
​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ប្រាប់សារព័ត៌មានថា ផែនការសន្តិភាពអ៊ុយក្រែន គឺគ្មានន័យអ្វីទាំងអស់
2024/03/29 12:10:08 pm
​ក្រសួងការងារ នាំយកឱកាសការងារជាង១ម៉ឺនកន្លែងដល់កម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ (RG Footwear)
2024/03/29 12:09:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/03/29 02:32:49 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/03/29 06:49:08 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/03/28 07:04:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/03/28 03:49:17 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/03/17 07:32:22 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am