ក្រសួងរៀងចំដែនដី នឹងបង្កើតសួនបន្ថែមក្នុងទីក្រុង ឆ្លើយតបនឹងកំណើនពលរដ្ឋក្នុងទីក្រុង

2025/12/02 05:55:05 pm        352

ភ្នំពេញ៖ ស្របតាមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំប្លង់គោល បង្កើតនូវសួនក​ម្សាន្ត​បន្ថែម​ក្នុង​ទីក្រុង រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ ដែល​អាចហាត់ប្រាណសមរម្យ និងធំទូលាយ ហើយក៏អាចជួយដោះស្រាយបញ្ហាផ្លូវចិត្ត និង​ជំងឺ​ផ្សេងៗ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត កាល​ពី​ល្ងាច​ថ្ងៃ​ទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋ​មន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំដែ​នដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ការរៀបចំក្រុង ជាចំណុចដ៏សំខាន់មួយ ដែល​បញ្ហានេះក្រសួងក៏បង្កើតឲ្យមាននាយកដ្ឋានរៀបចំក្រុង ដោយផ្ដោតទៅលើការងារ មួយ​ចំនួន ក្នុងនោះបញ្ហាសំណង់មិនរៀបរយ ដែលក្រសួងកំពុងធ្វើ បញ្ហាកក់ស្ទះចរាចរណ៍ និង​បញ្ហា​មួយ​ចំនួនទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ចំពោះការងាររៀបចំក្រុងនេះ ក៏ត្រូវ​គិត​ទៅ​លើ​ការ​បង្កើត​សួន​កម្សាន្ត​បន្ថែម ដែលបញ្ហានេះសម្ដេចធិបតី បានយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ ពាក់ព័ន្ធ​នឹង​ការ​លើក​កម្ពស់សុខភាពប្រជាពលរដ្ឋ ដែលក្នុងនោះសួនកម្សាន្ត បាន​ជួយ​ឲ្យ​ពលរដ្ឋ​កាត់​បន្ថយ​នូវ​បញ្ហា​ស្ត្រេស និងជំងឺទឹកនោមផ្អែមជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ការរៀបចំក្រុងនេះ ជា​ពិសេស​ការ​រៀប​ចំ​បញ្ហាសំណង់​មិនរៀបរយ ក៏ជួយកាត់បន្ថយបញ្ហាអសន្តិសុខមួយចំនួន ដូចជា​បញ្ហា​គ្រឿង​ញៀន​ជា​ដើម ដោយអាជ្ញាធរអាចជួយពួកគេ ឲ្យរួចផុតពីគ្រឿងញៀន ហើយឈានទៅ​រក​ការ​រ​ស់​នៅ​មាន​សុភមង្គល និងមានការងារធ្វើសមរម្យ ។ មួយវិញទៀតការរៀបចំក្រុងនេះ ក៏មិនអាច​កាត់​ផ្ដាច់​ពី​ការរៀបចំឲ្យមានប្រព័ន្ធទឹក ភ្លើង និងផ្លូវគមនាគមន៍ឲ្យមានទៅដល់គ្រប់ច្រកល្ហក ។

គួរបញ្ជាក់ថា នាពេលកន្លងទៅ ក្រសួងរៀបចំដែនដីក៏បានដាក់ផែនការ ក្នុង​ការ​រៀប​ចំ​ផ្លូវ​ធំ​ៗ​មួយ​ចំនួន​ នៅក្នុងរាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ ក្នុងការរំដោះចិញ្ចឹមផ្លូវ ឲ្យមាន​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង ការដាំដើមឈើ ការរៀបចំសួនកម្សាន្ត កាយប្រព័ន្ធបង្ហូរទឹកស្អុយ និងបញ្ហា​ទុក​ដាក់​សំរាមឲ្យបានត្រឹមត្រូវជាដើម ។

បញ្ហាទាំងអស់នេះ អាជ្ញាធរតាមបណ្ដាខណ្ឌ ក្នុងរាជធានីភ្នំពេញកំពុងខិតខំធ្វើ ហើយ​ជា​ការ​លេច​ធ្លោរ​នោះ ​គឺអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ កំពុងធ្វើការងារទាំងអស់នេះ ដើម្បីជួយ​លើក​កម្ពស់​សោភ័ណ​ភាព​មូលដ្ឋាន លើកកម្ពស់បរិស្ថាន និងបញ្ចៀសការកក់ស្ទះចរាចរណ៍ជាដើម ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm