លឹម ពិសុទ្ធ ត្រូវ​អវត្តមាន​ពី​ទីលាន​យ៉ាង​ហោច ២​ខែ​ក្រោយ​បែក​ទ្រនាប់​ជង្គង់​ជើង​ឆ្វេង​

2022/02/22 05:18:27 pm        143

​បាល់ទាត់៖ ខ្សែប្រយុទ្ធ​វ័យក្មេងដែល​កំពុង​ឡើង​ជើង លឹម ពិសុទ្ធ នឹងត្រូវ​អវត្តមាន​ពី​ទីលាន​យ៉ាងហោច ២​ខែបន្ទាប់ពី​ពិនិត្យឃើញ​បែក​ទ្រនាប់​ជង្គង់​ជើង​ខាងឆ្វេងត្រូវធ្វើ​ការវះកាត់ និង​ព្យាបាល។ នេះ​បើតាម​ការជូនដំណឹងរ​បស់​ក្លិប​ភ្នំពេញ​ក្រោ​ន បន្ទាប់ពី​ក្លិប​បា​នប​ញ្ចូ​ន​រូបគេទៅពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យកាលពី​ថ្មីៗ។​

​អតីត​ក្រុម​ជើងឯក​លី​គ ៧​សម័យនេះបានធ្វើការ​ថ្លែងអំណរគុណចំពោះ​ការយកចិត្តទុកដាក់រ​បស់​អ្នកគាំទ្រ ក៏ដូចជា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាដែល​បាន​សហការ​ជាមួយ​ក្លិប ក្នុងករណី​ព្យាបាល​របួស​របស់​កីឡាករ​ជម្រើសជាតិ​កម្ពុ​ជាតិ​រូបនេះ ស្របពេល ពិសុទ្ធ អាច​នឹងត្រូវ​ឃ្លៀតឆ្ងាយ​ពី​ទីលាន​ចន្លោះ​ពី ២ ទៅ ៣​ខែ។​ ​នៅលើ​បណ្ដាញ​សង្គម​របស់​ក្រុម​សិង្ហ​ក្រហម​នេះបានបង្ហាញ​នូវ​ក្ដី​សង្ឃឹមថា លឹម ពិសុទ្ធ នឹងត្រូវ​មកវិញ​ជាមួយ​ភាពរឹងមាំសម្រាប់​ក្រុម​ភ្នំពេញ​ក្រោ​ន ព្រមទាំង​ឱកាស​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា បន្ទាប់ពី​ជាសះស្បើយ​ពីរ​បួស​ផងដែរ។​ ​សូមបញ្ជាក់ថា លឹម ពិសុទ្ធ ត្រូវបាន​លោក​ Keisuke Honda ​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជាបង្ខំចិត្ត​កាត់​ចេញពី​បញ្ជី​ឈ្មោះ​កីឡាករ ២៨​នាក់​ចុងក្រោយដើម្បី​ចូលរួម​ប្រកួត​ពានរង្វាន់​ AFF U23 Championship 2022 ​ភ្លាមៗ បន្ទាប់ពី​ពិនិត្យឃើញថា ពិសុទ្ធ មាន​បញ្ហា​របួស​ជង្គង់មិនអាច​បន្ដ​ហ្វឹកហាត់ និង​ប្រកួត​ទៀត​បាន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm