១០ខែឆ្នាំនេះ កម្ពុជានាំចេញកៅស៊ូ ផលិតផលធ្វើពីកៅស៊ូ និង​ពីប្លាស្ទិក​មាន​ទឹកប្រាក់​សរុប​ជិត​២​ពាន់​លាន​ដុល្លារ

2025/12/02 06:50:32 pm        219

កម្ពុជានាំចេញកៅស៊ូ ផលិតផលធ្វើពីកៅស៊ូ និងផលិតផលធ្វើពីប្លាស្ទិក នៅក្នុងរយៈពេល១០ខែ ឆ្នាំ​២០២៥ មានទំហំទឹកប្រាក់ សរុបប្រមាណជិត ២ ពាន់លានដុល្លារ ដែល​ផលិត​ផល​ទាំ​ង​នេះ​បាន​គាំទ្រ​ដល់កំណើននៃការនាំចេញទំនិញសរុបរបស់កម្ពុជា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិ ក្នុងនោះសម្រាប់ការរនាំចេញរយៈពេល ១០ខែ ឆ្នាំ​២០២៥ នេះ កម្ពុជាបាននាំចេញទំនិញគ្រប់ប្រភេទ មានទំហំទឹក ប្រាក់សរុបប្រមាណជិត ២៥ ពាន់​លានដុល្លារអាម៉េរិក កើនឡើងជាង ១៥ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែល​បាន​នាំ​ចេញក្នុងរង្វង់ប្រមាណជាង ១៧ ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ។

ជុំវិញការ​នាំ​ចេញកៅស៊ូ ផលិតផលធ្វើពីកៅស៊ូ និងប្លាស្ទិក បើយោងតាមបទបង្ហាញរបស់ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការ ប្រចាំការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅ​ក្នុងវេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រ នៅកម្ពុជា បាន​លើក​ឡើង​ឱ្យ​ដឹង​ថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៥ នេះ ការនាំចេញសំបកកង់ថ្មី និងផលិត​ផល​ធ្វើ​ពី​កៅ​ស៊ូ ​មានទឹកប្រាក់ជិត ១ ១០០ លានដុល្លារ, កៅស៊ូធម្មជាតិ និងជ័ឈើធម្មជាតិ​ប្រហាក់​ប្រហែល​ជាង ៤២៤ លានដុល្លារ, កៅស៊ូសំយោគ និងកៅស៊ូបានពីប្រេង ផលិតជាបន្ទះ និង​សន្លឹក​ជា​ដើម ជាង ៥៧ លានដុល្លារ, គ្រឿងបន្ទាប់បន្សំធ្វើពីកៅស៊ូជាង ១៥ លានដុល្លារ។

ចំណែកការនាំចេញផលិតផលធ្វើពីប្លាស្ទិករួមមាន៖ សម្ភារៈសម្រាប់ជាងសំណង់ធ្វើពីប្លាស្ទិក មានទឹកប្រាក់ជាង ១៦១ លាន ដុល្លារ, វត្ថុធ្វើពីប្លាស្ទិកសម្រាប់បម្រើការជញ្ជូន និងវេចខ្ចប់ ៦២ លាន​ដុល្លារ, សម្ភារៈធ្វើពីប្លាស្ទិក និងសម្ភារៈធ្វើពីវត្ថុផ្សេងទៀត ៥៩ លានដុល្លារ, បំពង់ទុយោ ទុយោបត់បាន និងគ្រឿងបន្ទាប់សន្សំ ជិត ១៥ លានដុល្លារ, សម្ភារៈតុអាហារ សម្ភារៈចង្ហ្រានបាយ និងដទៃទៀត ជិត ១៣ លានដុល្លារ និងកម្រាល ការ៉ូ ជញ្ជាំង និងពិដានធ្វើពីប្លាស្ទិក ជាង ៩ លាន​ដុល្លារផងដែរ។

សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ​២០២៥ មានទំហំទឹកប្រាក់សរុបជាង ៥២ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ១៦ ភាគរយ ក្នុង​នោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជិត ២៥ ពាន់លាន ដុល្លារ កើនឡើង​ជាង ១៥ ភាគរយ ខណៈការនាំចូលទំនិញមានទឹកប្រាក់ជាង ២៧ ពាន់លានដុល្លារ កើន​ឡើង​ជិត ១៨ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm