កុងហ្គោ៖ ការផ្ទុះឡើងចុងក្រោយបំផុតនៃវីរុស Ebola បានបញ្ចប់ហើយ ក្រោយមានអ្នកស្លាប់ជាង ៤០នាក់

2025/12/02 06:53:41 pm        68

ក្រុមមន្រ្តីសុខាភិបាលរបស់ប្រទេសកុងហ្គោ និងមន្រ្តីអង្គការសុខភាពពិភពលោក WHO បានប្រកាសកាលពីថ្ងៃចន្ទ (១ ធ្នូ) ថា ការផ្ទុះឡើងលើកចុងក្រោយបង្អស់នៃមេរោគ អេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឥឡូវនេះ បានបញ្ចប់ហើយ បន្ទាប់ពីប្រទេសនេះពុំបានរកឃើញករណីឆ្លងថ្មីឡើយ រយៈពេល ៤២ថ្ងៃជាប់ៗគ្នា។

ការផ្ទុះឡើងវិញត្រូវបានប្រកាសដំបូងនៅថ្ងៃទី៤ ខែកញ្ញា បន្ទាប់ពីជំងឺនេះត្រូវបានរកឃើញនៅក្នុងតំបន់សុខភាព Bulape ក្នុងខេត្ត Kasai របស់កុងហ្គោ ដែលជាករណីដំបូងរបស់ប្រទេស ចាប់តាំងពីឆ្នាំ២០២២ មក។ ក្រសួងសុខាភិបាលកុងហ្គោ បានឱ្យដឹងថា ក្នុងចំណោមករណីសរុបចំនួន ៦៤ករណី មានមនុស្ស ៤៥នាក់ បានស្លាប់ និង ១៩នាក់ ទៀតបានជាសះស្បើយ។

ការផ្ទុះឡើងនៃមេរោគ អេបូឡា ចុងក្រោយនេះ គឺជាលើកទី១៦ ហើយ របស់ប្រទេសអាហ្រ្វិកកណ្តាលមួយនេះ ចាប់តាំងពីជំងឺ អេបូឡា ត្រូវរកឃើញជាលើកដំបូងក្នុងឆ្នាំ១៩៧៦ មក នេះបើយោងតាមអង្គការសុខភាពពិភពលោក។

គួរឱ្យដឹងថា អេបូឡា ឬត្រូវគេស្គាល់ពីមុនថា ជំងឺគ្រុនឈាមអាហ្រ្វិក ជាជំងឺបង្កឡើងដោយវីរុសដែលមានលក្ខណៈធ្ងន់ធ្ងរបំផុត កើតឡើងនៅលើមនុស្ស ហើយមានអត្រាស្លាប់ខ្ពស់៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm