វេទិកានយោបាយអាស៊ី-អឺរ៉ុប ស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា និង​ធម្មនុញ្ញ UN

2025/12/02 06:58:17 pm        251

ភ្នំពេញ៖ កិច្ចប្រជុំនៃវេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី៦ the 6th Meeting of the Asia-Europe Political Forum (AEPF) កាលពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុង​ប៊ុយដាប៉ែស ប្រទេសហុងគ្រី បានស្នើឱ្យភាគីជម្លោះនានាគោរព​ចំពោះកិច្ច​ព្រមព្រៀង​សន្តិភាពនានា ធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) និងច្បាប់អន្តរជាតិ, ដោះស្រាយជម្លោះដោយការទូត និងកិច្ចសន្ទនាចៀសវាងពីការប្រើប្រាស់កងកម្លាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការតាមព្រំដែន ព្រមទាំងទទួលយកភាពខុសគ្នារវាងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ជាពិសេស អរិយធម៌ ដើម្បីកសាងសន្តិភាពនិងការទុកចិត្តគ្នាទៅវិញទៅមក។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃវេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី៦ បានឱ្យដឹងថា តាមការចាត់តាំងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានដឹកនាំ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជាចូលរួម «វេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី៦» ដែលរៀបចំដោយគណបក្សសម្ព័ន្ធស៊ីវិលហុងគ្រី (Fidesz) កាលពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ក្រោមប្រធានបទ «សន្តិភាព និងប្រជាធិបតេយ្យនៅតំបន់អឺរ៉ាស៊ី» ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ និងស្ថាប័នស្រាវជ្រាវចំនួន ២៩ គណបក្សមកពីចំនួន ២៤ប្រទេសនៅតំបន់អាស៊ីនិងអឺរ៉ុប។

ថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភា និងគណបក្សសម្ព័ន្ធស៊ីវិលហុងគ្រី រួមទាំង ឯកឧត្តម László Kövér ប្រធានរដ្ឋសភា បានលើកឡើងអំពីគោលជំហរយុទ្ធសាស្ត្ររបស់ហុងគ្រី សម្រាប់តំបន់អឺរ៉ាស៊ីនៅក្នុងបរិបទសណ្តាប់ធ្នាប់ពិភពលោកថ្មី ដោយហុងគ្រីអាចដើរតួនាទីស្នូលជាស្ពាន តភ្ជាប់ទំនាក់ទំនង នយោយបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យាឌីជីថល វប្បធម៌ និងការគោរពគ្នាទៅវិញទៅមក រវាងទ្វីបអាស៊ីនិងអឺរ៉ុប និងលោកខាងកើតនិងលោកខាងលិច។

ឯកឧត្តម សួស យ៉ារ៉ា បានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការជំរុញការតភ្ជាប់អន្តរវប្បធម៌ និងអន្តរអរិយធម៌ រវាងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ដោយយកអត្តសញ្ញាណ និងគុណតម្លៃរួមជាស្នូល កិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការទូតវប្បធម៌ និងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ការគោរពចំពោះ តម្លៃមនុស្សជាតិ និងសន្តិសហវិជ្ជមាន ដើម្បីសន្តិភាព តម្លៃលទ្ធិប្រជាធិបតេយ្យ និងវិបុលភាពរួម។

កិច្ចប្រជុំបានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីថ្លែងការណ៍ទីក្រុងប៊ុយដាប៉ែសដែលបានសង្កត់ធ្ងន់ថា សន្តិភាពនៅតំបន់អឺរ៉ាស៊ីត្រូវកសាងឡើងមិនមែនដោយសារភាពភ័យខ្លាច ឬការគាបសង្កត់ទេ ប៉ុន្តែដោយសារភាពជាដៃគូ សមភាព និងសន្តិសុខរួម ព្រមទាំងបានអំពាវនាវឱ្យរដ្ឋាភិបាល ស្ថាប័ន និងសហគមន៍អន្តរជាតិពាក់ព័ន្ធ ពង្រឹងយន្តការដោះស្រាយ និងសម្របសម្រួលជម្លោះ និងការផ្សះផ្សាឡើងវិញ។ សន្តិភាពមិនអាចកាត់ផ្តាច់ចេញពីអភិបាលកិច្ចបែបប្រជាធិបតេយ្យ តម្លាភាព និងនីតិរដ្ឋបានទេ។ កិច្ចប្រជុំបានស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា ធម្មនុញ្ញអង្គការ សហប្រជាជាតិនិងច្បាប់អន្តរជាតិ ដោះស្រាយជម្លោះដោយការទូត និងកិច្ចសន្ទនា ចៀសវាងពីការប្រើប្រាស់កងកម្លាំង លើកកម្ពស់កិច្ចសហប្រតិបត្តិការតាមព្រំដែន ព្រមទាំងទទួលយកភាពខុសគ្នារវាងទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប ជាពិសេស អរិយធម៌ ដើម្បីកសាងសន្តិភាពនិងការទុកចិត្តគ្នាទៅវិញទៅមក។

ក្នុងឱកាសនេះផងដែរមូលនិធិមិត្តភាពនៃការតភ្ជាប់របស់ហុងគ្រី (Friends of Connectivity Foundation) ក៏បានប្រគល់ «ពានរង្វាន់នៃការតភ្ជាប់ - Grand Prize of Connectivity Award» លើកដំបូងបង្អស់ជូន ឯកឧត្តម សួស យ៉ារ៉ា ប្រធាននិងជាអគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី (អាណត្តិឆ្នាំ២០១៩-២០២៥) ដែលបានចូលរួម ចំណែកក្នុងការតភ្ជាប់ទំនាក់ទំនងកម្ពុជា-ហុងគ្រី និង និងអាស៊ី-អឺរ៉ុប ក៏ដូចជាពានរង្វាន់នៃការតភ្ជាប់ផ្នែកការទូត វប្បធម៌ និងការប្រកួតប្រជែងជូនឥស្សរជនផ្សេងទៀតមកពីចិន ហុងគ្រី និងឥណ្ឌា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm