វេទិកានយោបាយអាស៊ី-អឺរ៉ុប៖ សន្តិភាព​គឺជាមូលដ្ឋាន​គ្រឹះ​នៃវឌ្ឍនភាព​របស់​មនុស្ស​ជាតិ​ទាំង​អស់​ ដើម្បីវិបុលភាព និងសុខុមាលភាព

2025/12/02 07:03:53 pm        110

ភ្នំពេញ៖ កិច្ចប្រជុំលើកទី៦ នៃវេទិកានយោបាយអាស៊ី-អឺរ៉ុប កាលពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រីបានចេញសេចក្តីថ្លែងការណ៍ទីក្រុងប៊ុយដាប៉ែស និង​បង្ហាញការជឿជាក់ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាពរបស់មនុស្សជាតិទាំងអស់ដើម្បី វិបុលភាព និងសុខុមាលភាព។

តាមរយៈសេចក្តីថ្លែងការណ៍ទីក្រុងប៊ុយដាប៉ែស បានបញ្ជាក់ថា គណៈប្រតិភូចូល​រួម​កិច្ច​ប្រជុំ​លើក​ទី៦​ នៃវេទិកានយោបាយអាស៊ី-អឺរ៉ុប (AEPF) បានជួបជុំក្នុងស្មារតីសាមគ្គីភាព និងការ​យោគយល់​គ្នា​ទៅវិញទៅមក នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី នៅថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រោមប្រធានបទ «សន្តិភាពនិងលទ្ធិប្រជាធិបតេយ្យនៅតំបន់អឺរ៉ាស៊ី សូមបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ រវាងគណបក្សនយោបាយនៅអាស៊ីនិងអឺរ៉ុប បន្ទាប់ពីកិច្ចប្រជុំមុនៗនៅទីក្រុងសេអ៊ូល (ឆ្នាំ២០១៧) ទីក្រុង ឡុងដ៍ (២០១៨) ទីក្រុងកូឡុំបូ (ឆ្នាំ២០១៩) ទីក្រុងប្រាក (ឆ្នាំ២០២២) និងទីក្រុងកដ្ឋមណ្ឌូ (ឆ្នាំ២០២៣)។ យើងសូមស្វាគមន៍តំណាងគណបក្សនយោបាយមកពីសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅ អាស៊ី (ICAPP) និងក្រុមគណបក្សនយោបាយមកពីសភានៃក្រុមប្រឹក្សាអឺរ៉ុប (PACE) ចូលរួមក្នុងកិច្ចប្រជុំនេះ។

កិច្ចប្រជុំលើកទី៦ នៃវេទិកានយោបាយអាស៊ី-អឺរ៉ុប ទទួលស្គាល់ថា សណ្តាប់ធ្នាប់អន្តរជាតិកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់យ៉ាងខ្លាំង ដែលស្តែងចេញ តាមរយៈការកើនឡើងនៃភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមចំពោះសន្តិភាព និង ស្ថិរភាពដែលកំពុងលេចចេញជារូបរាងឡើង។ ស្ថានភាពតានតឹង ការបាត់បង់នូវទំនុកចិត្ត និងការកើនឡើង នៃជម្លោះរវាងប្រទេស ធ្វើឱ្យយន្តការពហុភាគីនិយមសម្រាប់កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល ចុះអន់ថយ និងធ្វើឱ្យមនុស្សជាតិជួបទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរ។

កិច្ចប្រជុំក៏បានបង្ហាញការជឿជាក់ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាពរបស់មនុស្សជាតិទាំងអស់ ដើម្បី វិបុលភាព និងសុខុមាលភាព។ សន្តិភាពមិនអាចកាត់ផ្តាច់ចេញពីអភិបាលកិច្ចបែបប្រជាធិបតេយ្យ តម្លាភាព និងច្បាប់នីតិរដ្ឋនោះទេ ប៉ុន្តែសន្តិភាពអាចសម្រេចបាន តាមរយៈការទូត និងកិច្ចសន្ទនា ដោយផ្អែកលើ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ យើងសូមបញ្ជាក់បន្ថែមថា លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងវិបុលភាពពង្រឹងគ្នាវិញទៅមក ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិរឹងមាំ និង ចៀសវាសដាច់ខាតពីការប្រើប្រាស់កម្លាំងជាមធ្យោបាយក្នុងការដោះស្រាយជម្លោះ។

កិច្ចប្រជុំ AEPF សង្ឃឹមថា តំបន់អឺរ៉ាស៊ីនឹងក្លាយទៅជាតំបន់ដែលប្រទេសជាតិរួមរស់ជាមួយគ្នាដោយសន្តិភាព និងសមភាព ដែលលទ្ធិប្រជាធិបតេយ្យផ្តល់សិទ្ធិអំណាចដល់ប្រជាជនទាំងអស់ក្នុងការកំណត់នូវជោគវាសនា របស់ខ្លួន និងដែលកិច្ចសន្ទនានិងការតភ្ជាប់មានប្រៀបជាងការបែងចែក ព្រមទាំងសូមអំពាវនាវដល់រដ្ឋាភិបាល ស្ថាប័ន និងសហគមន៍អន្តរជាតិទាំងអស់ឱ្យពង្រឹងនូវយន្តការបង្ការជម្លោះ ការសម្របសម្រួលជម្លោះ និង ការផ្សះផ្សារឡើងវិញ។ យើងសូមគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងការទូតប្រកបដោយបរិយាបន្ន ដែលទទួល យកភាពខុសគ្នា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការតាមព្រំដែន។ សន្តិភាពនៅតំបន់អឺរ៉ាស៊ីត្រូវតែបង្កើតឡើង ដោយសារភាពជាដៃគូ សមភាព និងសន្តិសុខរួមគ្នា មិនមែនដោយសារភាពភ័យខ្លាច ឬការគាបសង្កត់នោះទេ។

កិច្ចប្រជុំក៏ទទួលស្គាល់ថា គណបក្សនយោបាយអាចដើរតួនាទីជាកម្លាំងរក្សាស្ថិរភាព ក្នុងការលើកកម្ពស់ កិច្ចសន្ទនារវាងមនោគមវិជ្ជាខុសៗគ្នា ជំរុញភាពអត់ឱន និងច្រានចោលភាពជ្រុលនិយមគ្រប់ទម្រង់ទាំងអស់។

កិច្ចប្រជុំបានគាំទ្រចំពោះគំនិតផ្តួចផ្តើមជាក់ស្តែង រួមទាំងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសនានា ដែលលើកកម្ពស់ ការជឿជាក់គ្នាទៅវិញទៅមក និងពង្រឹងការទុកចិត្តគ្នារវាងតំបន់ រួមទាំងការប្រាស្រ័យទាក់ទងគ្នារវាងតំណាង គណបក្សនយោបាយ តាមរយៈកិច្ចសន្ទនានិងកម្មវិធីគោលនយោបាយ សំដៅលើកកម្ពស់មេដឹកនាំនយោបាយ ជំនាន់ក្រោយ។

កិច្ចប្រជុំបានទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សភា PACE ក្នុងការការពារ សន្តិសុខប្រជាធិបតេយ្យ។ យើងសូមកោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ICAPP ក្នុងការលើក កម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់និងពិភពលោក តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការក្នុងចំណោម បណ្តាគណបក្សនយោបាយ ដោយមិនគិតពីមនោគមវិជ្ជារបស់គណបក្សនយោបាយទាំងនោះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm