អ្នកចាំទីក្លិបបិសាចក្រហម Manchester United, Andre Onana មិនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកាមេរូនសម្រាប់ការប្រកួតបាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations ឡើយ ស្របពេលក្រុមកំពុងមានបញ្ហា បន្ទាប់ពីគ្រូបង្គោលលោក Marc Brys ត្រូវបានបញ្ចប់តំណែង។
ប៉ុន្មានថ្ងៃបន្ទាប់ពីការបោះឆ្នោតឡើងវិញជ្រើសរើសប្រធានសហព័ន្ធបាល់ទាត់កាមេរូន បានតំណែងទៅអតីតខ្សែប្រយុទ្ធ Samuel Eto’O នោះ ក៏បានប្រកាសពីការដកតំណែងលោក Marc Brys។
សេចក្តីថ្លែងការនាំការបញ្ចប់តំណែងលោក Marc Brys បានសរសេរយ៉ាងវែងពីការចោទប្រកាន់បុរសសញ្ជាតិប៊ែលហ្ស៊ិករូបនេះ រួមទាំងមានភស្តុតាងពីការញុះញង់ឱ្យប្រឆាំងនឹងសហព័ន្ធបាល់ទាត់កាមេរូនផងដែរ។
លោក Marc Brys ត្រូវបានតែងតាំងដោយក្រសួងកីឡារបស់ប្រទេសកាមេរូនក្នុងខែមេសាឆ្នាំ ២០២៤។
ចំណែកអ្នកចាំទី Andre Onana ដែលធ្លាប់បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិ ៥៩ លើកនោះ គឺជាកីឡាករដែលមានឈ្មោះល្បីម្នាក់ត្រូវបានកាត់ឈ្មោះចេញពីបញ្ជី។
យ៉ាងណាក្តី ប្រហែលជាមិនសូវភ្ញាក់ផ្អើលវិញដោយសារទម្រង់លេងធ្លាក់ចុះរបស់កីឡាករវ័យ ២៩ ឆ្នាំរូបនេះនៅ Manchester United ដែលឈានដល់បញ្ចេញទៅឱ្យក្លិបទួកគី Trabzonspor ខ្ចីជើង។
កាមេរូនស្ថិតក្នុងពូល F នៃការប្រកួតបាល់ទាត់ជើងឯកទ្វីបអាហ្រ្វិកជាមួយនឹង កូឌីវ័រ ហ្កាបុង និងម៉ុកហ្សាំប៊ី៕ អត្ថបទ៖នាង សុភាវុធ


