កម្ពុជានឹងមានមន្ទីរពិសោធន៍ទំនើបលើផ្នែកស៊ើបអង្កេតកន្លែងកើតហេតុ (CSI) និងវិទ្យាសាស្ត្រកោសល្យវិច័យសម្រាប់ការពង្រឹងវិស័យសន្តិសុខជាតិ

2025/12/02 08:07:25 pm        258

កាលពីពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA Cambodia Office) បានបិទបញ្ចប់ការសិក្សាស៊ីជម្រៅលើគម្រោង “ពង្រឹងសមត្ថភាពស៊ើបអង្កេតកន្លែងកើតហេតុនិងវិទ្យាសាស្រ្តកោសល្យវិច័យរបស់នគរបាលកម្ពុជា” ដែលជាគម្រោងថ្មីដ៏មានសារៈសំខាន់មួយសម្រាប់ការពង្រឹងវិស័យសន្តិសុខជាតិ សុវត្ថិភាពសង្គម កសាងទំនុកចិត្តសាធារណជន និង ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋកូរ៉េក្នុងទឹកប្រាក់សរុបចំនួន ១៣,៥ លានដុល្លារ អាមេរិក សម្រាប់អនុវត្តរយៈពេល៥ឆ្នាំ (២០២៦–២០៣០)។

 គម្រោងនេះ នឹងធ្វើទំនើបកម្មមន្ទីរពិសោធន៍សំខាន់ៗសម្រាប់បម្រើឲ្យវិស័យសន្តិសុខជាតិ រួមមានការវិភាគកោសល្យវិច័យឌីជីថល (Digital Forensics) ការវិភាគ DNA ការវិភាគក្រយៅដៃ ការវិភាគជីវសាស្រ្តនិងគីមីសាស្រ្ត ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រី នគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជានិងអគ្គស្នងការនគរ បាលជាតិ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ បានថ្លែងអំណរអគុណដល់សាធារណរដ្ឋកូរ៉េ តាមរយៈKOICA ដែលបានសម្រេចចិត្តជួយឧបត្ថម្ភគាំទ្រដល់គម្រោងដ៏មានសំខាន់នេះ។ តាមរយៈគម្រោងនេះ មន្ត្រីនគរបាល  កម្ពុជានឹងពង្រឹងសមត្តភាពលើការបោសសំអាតនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យានិងឆបោកអនឡាញ (Cybersecurity and Online Scams) និងឧក្រិដ្ឋកម្មផ្សេងទៀត ដែលកំពុងកើតឡើងនៅកម្ពុជាក៏ដូចជាប្រទេសផ្សេងទៀតនៅលើសកលលោក។

ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ ដែលជាអ្នកផ្តួចផ្តើមនិងសម្របសម្រួលគម្រោង បានបញ្ជាក់ថា គម្រោងនេះពិតមានសារៈប្រយោជន៍ធំធេងណាស់សម្រាប់ការពង្រឹងវិស័យសន្តិសុខជាតិក្នុងយុគ្គសម័យឌីជីថល ដែលតម្រូវឲ្យមន្ត្រីនគរបាលមានសមត្ថភាពខ្ពស់និងមានឧបករណ៍ទំនើបៗសម្រាប់ការស្រាវជ្រាវ តាមដាន បង្ការឬទប់ស្កាត់និងបោសំអាតរាល់បទល្មើសនិងឧក្រិដ្ឋកម្ម ដែលកំពុងកើតឡើងនៅកម្ពុជា ជាពិសេសឧក្រិដ្ឋកម្មបច្ចេកវិទ្យានិងឆបោកអនឡាញ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើនិងលើកទឹកចិត្តឲ្យអគ្គស្នងការនគរបាលជាតិនិងបណ្ឌិត្យសភានគរបាលកម្ពុជា សហការគ្នានិងចូលរួមអនុវត្តគម្រោងឲ្យបានជោគជ័យ ដើម្បីឲ្យក្រសួងមហាផ្ទៃសម្រេចបានតាមផែនការយុទ្ធសាស្រ្តរបស់ខ្លួន (២០២៤-២០២៨) ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកស្រី ឆយ មុន ជុង (Choi Moon Jung) នាយិកាKOICA ប្រចាំកម្ពុជា បានលើកឡើងថា សាធារណរដ្ឋកូរ៉េ មានឆន្ទៈជួយពង្រឹងនិងលើកកម្ពស់គុណភាពនិងភាពត្រឹមត្រូវនៃដំណើរការស៊ើបអង្កេតកន្លែងកើតហេតុ និងកោសល្យវិច័យ ដោយប្រើប្រាស់បច្ចេកទេសនិងបច្ចេកវិទ្យាទំនើប ដែលមន្ត្រីនគរបាល  កូរ៉េបាននិងកំពុងប្រើប្រាស់សម្រាប់ការទប់ស្កាត់នូវឧក្រិដ្ឋកម្មដ៏ស្មុគ្រស្មាញនាពេលបច្ចុប្បន្ន។ គម្រោងខាងលើក៏នឹងជួយគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េលើការប្រយុទ្ធបឆាំងឧក្រឹដ្ឋកម្មបច្ចេកវិទ្យានិងការឆបោកអនឡាញ ដែលបាននិងកំពុងបំផ្លិចបំផ្លាញសេដ្ឋកិច្ចនិងអាយុជីវិតជនជាតិកូរ៉េ។ KOICA ប្តេជ្ញាថានឹងបន្ដពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើ វិស័យសន្តិសុខជាតិ ការកសាងទំនុកចិត្តសាធារណជន និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងរយៈពេលយូរអង្វែង៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        60
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        115
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm