គោលការណ៍សំខាន់ៗផ្តល់ជូនដល់ជម្រើសជាតិកម្ពុជាមុនចូលរួមប្រកួតកីឡាស៊ីហ្គេម ២០២៥

2025/12/02 08:23:04 pm        153

គោលការណ៍សំខាន់ៗចំនួន៣ត្រូវបានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង​កីឡា​បាន​ណែនាំ​ជូន​ដល់​ប្រតិភូ​កីឡា គ្រូបង្វឹក អត្តពលិកជម្រើសជាតិកម្ពុជា មុនពេលចូលរួមប្រកួតកីឡាស៊ីហ្គេម លើក​ទី​៣៣ ចាប់ពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥។

គោលការណ៍សំខាន់ៗទាំងនេះត្រូវបានលើកឡើងដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងវគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌ រយៈពេលពីរថ្ងៃ ថ្ងៃទី០១-០២ ខែ​ធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ។

ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ចំណុចសំខាន់ៗ ដែលណែនាំជូនដល់សិក្ខាកាម ជាគ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ រួមមាន៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំ និងឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាអនុញ្ញាតឱ្យប្រតិភូកីឡាកម្ពុជាចូលរួមប្រកួតកីឡាស៊ីហ្គេម ហើយឱ្យការចូលរួមនេះវិលត្រឡប់មកវិញដោយសុវត្ថិភាព។ ចំពោះផ្នែកជំនាញ គឺការជំរុញឱ្យមានការខិតខំប្រឹងប្រែង ប្រើប្រាស់បច្ចេកទេស និងបញ្ចេញសមត្ថភាពក្នុងការប្រកួតឱ្យកើនឡើងនូវសិទ្ធផលខ្ពស់ ដើម្បីស្វែងរកលទ្ធផលជ័យលាភីមេដាយជូនជាតិ។

សូមបញ្ជាក់ថា វគ្គសិក្ខាសាលានេះត្រូវបានធ្វើឡើងដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានរៀបចំវគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌ ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥។

លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានជម្រាបជូនថា វគ្គនេះមានគ្រូឧទ្ទេស៤នាក់ ដោយ១២ ប្រភេទកីឡាចូលរួមប្រកួតរួមមានកីឡា ហែលទឹក កីឡា អត្តពលកម្ម កីឡាអេឡិចត្រូនិក កីឡា គុនដាវ កាយសម្ព័ន្ធ ជីជីតស៊ូ ឃីតបុកស៊ីង តេក្វាន់ដូ-WT ជិះសេះ ម៉ូតូទឹក ទ្រីយ៉ាត្លុង និងកីឡាបាល់ទាត់លើតុ មានសិក្ខាកាមចំនួន ៧៥នាក់ គឺផ្តោតសំខាន់លើប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ក្រុមកីឡាជម្រើសជាតិត្រៀម ចូលរួមប្រកួត។

លោកប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបញ្ជាក់បន្ថែមថា គោលបំណងនៃការរៀបចំវគ្គសិក្ខាសាលានេះឡើងគឺ ដើម្បីពង្រឹងបន្ថែមពីលើចំណេះដឹង និងចែករំលែកបទពិសោធន៍ ដល់ប្រតិភូកីឡា ជាពិសេសសុវត្ថិភាព ក្នុងការធ្វើដំណើររបស់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី មុនពេលចេញ ដំណើរទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទីនៅថៃ ក្នុងការធ្វើដំណើរទាំងទៅ ទាំងមក ហូបចុក ស្នាក់នៅ និងការថែទាំសុខភាព អំឡុងពេលស្នាក់នៅ និងហាត់ហ្វឹកហ្វឺន។ ក្នុងន័យនេះ លោកប្រធានសង្ឈឹមថា លោកគ្រូអ្នកគ្រូ កីឡាករ កីឡាការិនីនឹងទទួលបានចំណេះដឹង បទពិសោធន៍ថ្មីពីវគ្គសិក្ខាសាលានេះ ទៅដឹកនាំកីឡាករ កីឡាការិនីប្រកបដោយសុវត្ថិភាព ជាពិសេសដណ្តើមមេដាយជូនជាតិ៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm