លោក Putin នឹងជួបមន្រ្តីអាមេរិក ខណៈសេតវិមានរំពឹងខ្ពស់លើកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន

2025/12/02 08:40:54 pm        86

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងជួបជាមួយប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក គឺលោក Steve Witkoff ក្នុងទីក្រុងមូស្គូ នៅរសៀលថ្ងៃអង្គារ (២ ធ្នូ) នេះ បន្ទាប់ពីសេតវិមាន បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមានសុទិដ្ឋិនិយមខ្លាំងណាស់ ចំពោះការសម្រេចបានកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្រ្គាមជិត ៤ឆ្នាំនៅអ៊ុយក្រែន។

លោក Jared Kushner កូនប្រសាររបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលដើរតួជាទីប្រឹក្សាមួយរូបផ្នែកការទូត ក៏រំពឹងថានឹងចូលរួមជំនួបនេះដែរ។

កិច្ចប្រជុំនេះកើតមានឡើង បន្ទាប់ពីការចរចារយៈពេល ២ថ្ងៃក្នុងរដ្ឋ Florida រវាងក្រុមមន្ត្រីអ៊ុយក្រែន និងសហរដ្ឋអាមេរិក រួមទាំងវត្តមានលោក Witkoff និងលោក Kushner ផងដែរ ក្នុងគោលបំណងកែលម្អផែនការសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិក ដែលអ្នករិះគន់ចាត់ទុកថា ងាកទៅខាងរុស្ស៊ី។

ថ្លែងកាលពីថ្ងៃចន្ទ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា សេចក្តីព្រាងនៃកិច្ចព្រមព្រៀងសន្តិភាព "ត្រូវបានកែលម្អយ៉ាងខ្លាំង" ដោយបន្ថែមថា "រដ្ឋបាលអាមេរិកមានសុទិដ្ឋិនិយមខ្លាំង" លើផែនការបញ្ចប់សង្រ្គាមនេះ។ កាលពីសប្តាហ៍មុន លោក Putin និយាយថា លោកបានពិនិត្យមើលសេចក្តីព្រាងផែនការសន្តិភាព ដែលស្នើឡើងដោយអាមេរិករួចហើយ ហើយថា សំណើនេះអាចក្លាយជា "មូលដ្ឋាន" សម្រាប់កិច្ចព្រមព្រៀងនាពេលអនាគត ដើម្បីបញ្ចប់សង្រ្គាម៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm