លោក TRUMP ព្រមានអ៊ីស្រាអែលកុំឲ្យ«ជ្រៀតជ្រែក» នៅក្នុងប្រទេសស៊ីរី

2025/12/02 09:45:23 pm        99

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)កាលពីថ្ងៃចន្ទ បានព្រមានអ៊ីស្រាអែលកុំឲ្យបង្កអស្ថិរភាពដល់ប្រទេសស៊ីរី និងថ្នាក់ដឹកនាំថ្មីរបស់ខ្លួន រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីប្រតិបត្តិការមួយបង្កឲ្យមនុស្សស្លាប់យ៉ាងច្រើនដោយកងកម្លាំងអ៊ីស្រាអែល នៅភាគខាងត្បូងនៃប្រទេសនេះ។

លោក ត្រាំ បាននិយាយនៅលើកម្មវិធីនៃប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោកថា៖«វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលអ៊ីស្រាអែលរក្សាការសន្ទនាដ៏ម៉ឺងមាត់ និងពិតប្រាកដជាមួយស៊ីរី ហើយគ្មានអ្វីកើតឡើងដែលនឹងជ្រៀតជ្រែកដល់ការវិវត្តរបស់ស៊ីរី ទៅជារដ្ឋដ៏រុងរឿងនោះទេ»។

លោក ត្រាំ បានថ្លែងថា៖ លោក «ពេញចិត្តយ៉ាងខ្លាំង» ជាមួយនឹងការអនុវត្តរបស់ស៊ីរី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Ahmad Al-Sharaa ដែលបានធ្វើដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ ទៅកាន់សេតវិមាន កាលពីខែវិច្ឆិកា។

លោក បានជំរុញឲ្យមានកិច្ចព្រមព្រៀងសន្តិសុខរវាងអ៊ីស្រាអែល និងស៊ីរី ចាប់តាំងពីសម្ព័ន្ធភាពរបស់លោក Sharaa បានផ្តួលរំលំមេដឹកនាំកាន់អំណាចដ៏យូរ គឺលោក បាសា អាល់អាសាដ ( Bashar al-Assad ) កាលពីមួយឆ្នាំមុន។

ប៉ុន្តែភាពតានតឹងបានកើនឡើង ដោយសារតែការវាយប្រហាររាប់រយលើកដោយអ៊ីស្រាអែលលើប្រទេស    ស៊ីរី។ ក្នុងការវាយប្រហារបណ្តាលឲ្យមនុស្សស្លាប់ច្រើនបំផុត រហូតមកដល់ពេលនេះ កងកម្លាំងអ៊ីស្រា      អែល បានសម្លាប់មនុស្ស ១៣នាក់ កាលពីថ្ងៃសុក្រ (ទី២៨ ខែវិច្ឆិកា) នៅក្នុងប្រតិបត្តិការមួយ នៅភាគខាងត្បូងប្រទេសស៊ីរី ដោយនិយាយថា ពួកគេបានកំណត់គោលដៅលើក្រុមជ្រុលនិយមមួយក្រុម។ 

លោក ត្រាំ បាននិយាយថា លោក Sharaa «កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថា រឿងល្អៗកើតឡើង ហើយទាំងស៊ីរី និងអ៊ីស្រាអែល នឹងមានទំនាក់ទំនងយូរអង្វែង និងរីកចម្រើនជាមួយគ្នា»៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm