ប្រណាំងកង់៖ កីឡាករអង់គ្លេស Mark Cavendish បានប្រជែងឈ្នះដំណាក់កាលទី២ នៃការប្រកួតប្រណាំងកង់កម្មវិធី UAE Tour នៅទឹកដីអារ៉ាប់រួមដើម្បីឡើងមកលេខ៣ ក្នុងតារាងរួម។

ដំណាក់កាលទី២ ដែលមានចំងាយផ្លូវ ១៧៦គីឡូម៉ែត្រ កីឡាករអង់គ្លេសរបស់ក្រុមប្រណាំង Quick Step រូបនេះបានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ២០នាទី ៤៥វិនាទីតាមពីក្រោយដោយកីឡាករប៊ែលហ្ស៊ិក Jasper Philipsen របស់ក្រុម Alpecin និងលេខ៣ កីឡាករអាល្លឺម៉ង់ Pascal Ackermann របស់ក្រុមប្រណាំង UAE Team Emirate។ ក្រោយ ២ដំណាក់កាលនេះអ្នកនាំមុខនៅតែជាកីឡាករប៊ែលហ្ស៊ិក Jasper Philipsen ដដែលដោយមានវេលាចំណេញលើអ្នកលេខ២ កីឡាកររុស្ស៊ី Dmitry Strakhov របស់ក្រុម Gazprom-RusVelo ៤នាទី និងលេខ៣ Mark Cavendish យឺតជាង ៦វិនាទី។ សំរាប់ដំណាក់កាលទី៣ ថ្ងៃនេះមានចំងាយផ្លូវ ៩គីឡូម៉ែត្រប៉ុណ្ណោះ ដែលជាដំណាក់កាលប្រណាំងយកថេរវេលាផ្ទាល់ខ្លួន៕
អត្ថបទ៖នាង សុភាវុធ