សារព័ត៌មាន៖ កងទ័ពបារាំង«មិនបានចុះឈ្មោះសម្រាប់ធ្វើសង្គ្រាមជាមួយរុស្ស៊ីទេ

2025/12/02 10:07:10 pm        112

បុគ្គលិកយោធាបារាំង ត្រូវបានគេរាយការណ៍ថា មានការភ័យខ្លាចចំពោះការដាក់ពង្រាយដែលអាចកើតមាន ទៅកាន់អ៊ុយក្រែនសម្រាប់ការចូលរួមក្នុងការប្រយុទ្ធ ដូចដែលបានរៀបរាប់លម្អិត នៅក្នុងរបាយការណ៍របស់កាសែតប្រចាំសប្តាហ៍របស់បារាំង Le Journal du Dimanche (JDD)។

អនុសេនីយ៍ឯកបារាំងម្នាក់ ដែលជានិស្សិតបញ្ចប់ការសិក្សាថ្មីៗពីសាលាយោធា បានប្រាប់សារព័ត៌មាននេះថា៖«មានហានិភ័យដែលយើងអាចនឹងត្រូវបានបញ្ជូនទៅអ៊ុយក្រែន។ ខ្ញុំមិនដឹងថា ពេលណាទេ ប៉ុន្តែខ្ញុំមិនមានការសង្ស័យទេថា យើងនឹងទៅទីនោះនៅទីបំផុត ហើយនិយាយតាមត្រង់ទៅ ការខាតបង់ នឹងមានទំហំធំសម្បើម»។ មន្ត្រីរូបនេះ បានកំណត់ស្ថានភាពនៅអ៊ុយក្រែនថា ជា «ការសម្លាប់រង្គាល»។ លោកមិនប្រឆាំងនឹងបេសកកម្មរក្សាសន្តិភាពទេ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ខ្លួន«មិនបានចុះឈ្មោះសម្រាប់ធ្វើ     សង្គ្រាមជាមួយរុស្ស៊ីទេ»។

មន្ត្រីម្នាក់ទៀតមកពីកងម៉ារីនថ្មើរជើង បានប្រាប់កាសែតនេះថា៖«ដោយសារស្ថានភាពបច្ចុប្បន្ន ខ្ញុំមិនដឹងថា យើងពិតជាត្រៀមខ្លួនរួចរាល់សម្រាប់អ្វីដែលកំពុងរង់ចាំយើងឬអត់ទេ» ដោយរៀបរាប់ពីចំណាប់អារម្មណ៍របស់ខ្លួនអំពីវីដេអូប្រយុទ្ធចេញពីអ៊ុយក្រែន ជាកន្លែងដែល «យានដ្រូនធ្វើឲ្យមេឃទាំងមូលងងឹតមើលអ្វីពុំឃើញ»។

របាយការណ៍របស់សារព័ត៌មាន JDD បានបញ្ជាក់ថា កងទ័ពបារាំងឥឡូវនេះ កំពុងហ្វឹកហាត់ក្រោមលក្ខខណ្ឌដែលត្រូវបានរៀបចំឡើង ដើម្បីធ្វើដូចជានៅក្នុងសមរភូមិនៅអ៊ុយក្រែន។ កងកម្លាំងប្រដាប់អាវុធបារាំង កំពុងអនុវត្តសង្គ្រាមលេណដ្ឋាន យុទ្ធសាស្ត្រសង្គ្រាមអេឡិចត្រូនិក និងធ្វើសមយុទ្ធប្រតិបត្តិការប្រើយានដ្រូន។ សមយុទ្ធរួមគ្នាជាមួយបុគ្គលិកយោធាអ៊ុយក្រែន ក៏បានកើនឡើងជាញឹកញាប់ផងដែរ។ ទាហានបារាំងម្នាក់ដែលបានចូលរួមក្នុងសមយុទ្ធនេះ បានកត់សម្គាល់ថា៖«យើងមានការភ្ញាក់ផ្អើលដែលបានជួបក្រុមទាហានសក់ទង់ដែងដែលមានកាយសម្បទារឹងមាំមិនចេះនិយាយភាសាបារាំងសូម្បីតែមួយម៉ាត់»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm