ការជំរុញរបស់លោក Trump លើសន្តិភាពអ៊ុយក្រែន ធ្វើឱ្យអឺរ៉ុប បារម្ភពី "កិច្ចព្រមព្រៀងដ៏អាក្រក់"

2025/12/02 03:16:26 pm        92

អត្ថបទបែបវិភាគរបស់សារព័ត៌មានរ៉យទ័រ បានចេញផ្សាយនៅថ្ងៃអង្គារ (២ ធ្នូ) នេះថា ការជំរុញកាន់តែខ្លាំងក្លារបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បានបង្កក្ដីកង្វល់នៅអឺរ៉ុបថា លទ្ធភាពនៃកិច្ចព្រមព្រៀងមួយ — ដែលមិនយូរមិនឆាប់នឹងអាចកើតឡើង— នឹងមិនដាក់ទណ្ឌកម្ម ឬធ្វើឱ្យរុស្ស៊ីចុះខ្សោយដូចដែលខ្លួនរំពឹងទុកនោះទេ ដែលបែបនេះ អាចធ្វើឱ្យសន្តិសុខរបស់អឺរ៉ុប ស្ថិតក្នុងហានិភ័យកាន់តែខ្លាំង។

អឺរ៉ុប ក៏ប្រហែលជាត្រូវតែបង្ខំចិត្តទទួលយកនូវភាពជាដៃគូសេដ្ឋកិច្ចកាន់តែខ្លាំងឡើងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ដែលជាអ្នកការពាររបស់ខ្លួនក្នុងសម្ព័ន្ធយោធាណាតូ ខណៈរដ្ឋាភិបាលអឺរ៉ុបភាគច្រើន និងអង្គការណាតូផ្ទាល់ តែងនិយាយថា រុស្ស៊ីគឺជាការគំរាមកំហែងធំបំផុតចំពោះសន្តិសុខអឺរ៉ុប។

ទោះបីជាអ៊ុយក្រែន និងអឺរ៉ុប អាចកែប្រែផ្នែកខ្លះនៃផែនការសន្តិភាព ២៨ចំណុច របស់អាមេរិក ដើម្បីបញ្ចប់ជម្លោះរុស្ស៊ីក៏ដោយ ក៏កិច្ចព្រមព្រៀងណាមួយទំនងជានៅតែមានហានិភ័យធំសម្រាប់ទ្វីបនេះ។

សមត្ថភាពរបស់អឺរ៉ុប ក្នុងការជះឥទ្ធិពលលើកិច្ចព្រមព្រៀងមួយ នៅមានកម្រិតនៅឡើយ ដោយសារខ្លួនមិនមែនជាអ្នកកំណត់លក្ខខណ្ឌ។ អឺរ៉ុប ពុំមានអ្នកតំណាងចូលរួមក្នុងកិច្ចពិភាក្សារវាងមន្ត្រីអាមេរិក និងអ៊ុយក្រែននៅរដ្ឋ Florida កាលពីចុងសប្តាហ៍កន្លងទៅទេ ហើយក៏បានត្រឹមតែឈរមើលពីចម្ងាយប៉ុណ្ណោះ ក្នុងជំនួបរវាងប្រេសិតពិសេសអាមេរិក Steve Witkoff ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃអង្គារនេះ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ភាគីអឺរ៉ុប នឹងមានវត្តមានក្នុងការពិភាក្សាពីតួនាទីរបស់អង្គការណាតូ និងសហភាពអឺរ៉ុប ក្នុងកិច្ចព្រមព្រៀងសន្តិភាពណាមួយ។ ប៉ុន្តែក្រុមអ្នកការទូតអឺរ៉ុបនិយាយថា ទោះជាបែបនេះក្ដី គ្រប់ទិដ្ឋភាពនៃកិច្ចព្រមព្រៀងមួយនឹងប៉ះពាល់ដល់អឺរ៉ុប - រាប់ចាប់ពីលទ្ធភាពសម្បទានទឹកដី រហូតដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាមេរិក-រុស្ស៊ី៕

អត្ថបទដែលទាក់ទង

លោក Putin ៖ និយាយថា ស្ថានភាពសេដ្ឋកិច្ចនៅប្រទេសអាល្លឺម៉ង់ និងបារាំង គឺពិបាកខ្លាំង
2025/12/05 05:36:47 pm        1
នៅប្រទេសនីហ្សេរីយ៉ា ទុក្ខព្រួយប្រែទៅជាកំហឹងសម្រាប់ឪពុកម្តាយរបស់កុមារដែលត្រូវបានចាប់ជំរិត
2025/12/05 05:34:22 pm        2
លោក Xi និងលោក Maconធ្វើដំណើរទៅកាន់ទំនប់ទឹកបុរាណក្នុងដំណើរទស្សនកិច្ចដ៏កម្រនៅក្រៅទីក្រុងប៉េកាំង
2025/12/05 05:29:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Putin ៖ និយាយថា ស្ថានភាពសេដ្ឋកិច្ចនៅប្រទេសអាល្លឺម៉ង់ និងបារាំង គឺពិបាកខ្លាំង

2025/12/05 05:36:47 pm
​នៅប្រទេសនីហ្សេរីយ៉ា ទុក្ខព្រួយប្រែទៅជាកំហឹងសម្រាប់ឪពុកម្តាយរបស់កុមារដែលត្រូវបានចាប់ជំរិត
2025/12/05 05:34:22 pm
​លោក Xi និងលោក Maconធ្វើដំណើរទៅកាន់ទំនប់ទឹកបុរាណក្នុងដំណើរទស្សនកិច្ចដ៏កម្រនៅក្រៅទីក្រុងប៉េកាំង
2025/12/05 05:29:33 pm
​លោក Putin៖ រុស្ស៊ីមិនដែលសហការជាមួយប្រទេសដទៃទៀត ដើម្បីប្រឆាំងរដ្ឋមួយផ្សេងទៀតទេ
2025/12/05 05:24:52 pm
​ឯកអគ្គរដ្ឋទូតកាណាដា ទទួលស្គាល់ថា កម្ពុជាជាប្រទេសរងគ្រោះ ពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2025/12/05 05:16:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/01 05:40:50 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/03 03:30:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/30 11:29:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am