សម្តេចតេជោ ប្រាប់ឱ្យអ្នកវិភាគមួយចំនួនដែលមិនយល់ដឹងពីកំពង់ផែទឹកជ្រៅ​ខេត្តព្រះសីហនុ​ឈប់និយាយបំភ័ន្តសភាពការណ៍ទៅ

2022/02/22 11:19:03 am        499

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ​ប្រព្រឹត្តកម្មទឹក​កខ្វក់ជើងឯក ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ឱ្យពួកអ្នកវិភាគនយោបាយមួយចំនួនឈប់និយាយបង្វែរសភាពការណ៍ពិត ពីរឿងកំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុថា អន្ទាក់បំណុលរបស់ចិនទៀតទៅ។ កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដែលបាននឹងកំពុងធ្វើអាជីវកម្មសព្វថ្ងៃ គឺជាការជួយទំនុកបម្រុងពីប្រទេសជប៉ុន។ 

សម្តេចបន្តថា កំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុ ត្រូវបានរ៉ាប់រង និងការជួយទំនុកបម្រុង​ពីរដ្ឋាភិបាលជប៉ុន ដូច្នេះសម្ដេចមិនគិតថា អ្នកដែលបាននិយាយថា​អន្ទាក់បំណុលរបស់ចិន​លើបញ្ហាកំពង់ផែព្រះសីហនុ ដូចដែលគេនិយាយប្រៀបធៀបទៅនឹង​អន្ទាក់បំណុលរបស់ចិន​នៅស្រីលង្កានោះវាមិនមែនជាការពិតព្រោះកំពង់ផែទឹកជ្រៅ នៅខេត្តព្រះសីហនុ ដែលកំពុងធ្វើពាណិជ្ជកម្មសព្វថ្ងៃនេះ ត្រូវរ៉ាប់រងទទួលឲ្យប្រាក់កម្ចី និងជំនួយពីប្រទេសជប៉ុនទៅវិញទេ។ 

ជាមួយនឹងការអភិវឌ្ឍរីកចម្រើនមកដល់សព្វថ្ងៃនេះសម្ដេចតេជោបានមានប្រសាសន៍ថាកម្ពុជាគឺតែងតែនឹកឃើញទៅដល់ការរួមចំណែក នៃដៃគូអភិវឌ្ឍរបស់ប្រទេសទាំងអស់ ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក្នុងនោះមួយចំណែកធំក៏បានមកអំពីការចូលរួមឧបត្ថម្ភគាំទ្រពីជប៉ុន ក្នុងគ្រាដំបូងដែលផ្ដល់ជំនួយច្រើនជាងគេក្នុងកាលៈទេសៈនោះ។ ឥឡូវទំនាក់ទំនងរបស់យើងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ សហប្រតិបត្តិការរបស់យើងកាន់តែធំ ហើយយើងមិនមែនគ្រាន់តែរង់ចាំជំនួយពីជប៉ុន​នោះទេ​អ្វីដែលសំខាន់​ គឺយើងប្រឹងប្រែងទាញអ្នកវិនិយោគជប៉ុនទាំងឡាយ​មកកាន់ព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        154
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm