ក្រុមហ៊ុនក្នុងវិស័យមូលបត្រ ស្វែងរកកាលានុវត្តវិនិយោគលើវិស័យអាទិភាពមួយចំនួននៅកម្ពុជា

2025/12/02 03:45:43 pm        111

ក្រុមហ៊ុន Cambodia Securities Plc សិក្សាស្វែងយល់អំពីបរិស្ថានវិនិយោគនៅកម្ពុជា និង​ស្វែង​រក​កាលា​នុវត្តភាព សម្រាប់កិច្ច សហប្រតិបត្តិការលើវិស័យកម្មន្តសាល កិច្ចអភិវឌ្ឍឧស្សាហកម្ម ហេដ្ឋា​រចនាសម្ព័ន្ធ អចលនទ្រព្យ និងហិរញ្ញវត្ថុនៅកម្ពុជា។

ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០២៥​នេះ បានទទួលជួប ពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច ដឹកនាំ​ដោយ​អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន Cambodia Securities Plc សមាសភាពគណៈប្រតិភូ រួមមាន តំណា​ង​ក្រុម​ហ៊ុនដែ​ល​មា​​នសកម្មភាពធុរកិច្ចក្នុងវិស័យមូលបត្រ និងវិស័យហិរញ្ញវត្ថុ។ គោល​បំណង​នៃ​ដំណើរ​ទស្សន​កិច្ច​មកកម្ពុជានាពេលនេះ គឺដើម្បីធ្វើការសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា និង​ស្វែងរកកាលានុវត្តភាព សម្រាប់កិច្ច សហប្រតិបត្តិការ ក្រៅពីវិស័យមូលបត្របន្ថែម។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម បានជម្រាបជូនគណៈប្រតិភូអំពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងវឌ្ឍនភាពសំខាន់ៗមួយ ចំនួនដែលកម្ពុជាខិតខំសម្រេចបានដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, កំណើននៃរំហូរវិនិយោគបរទេសផ្ទាល់មកកម្ពុជា, ការរីក ចម្រើននៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជាដើម។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការរង ក៏បានលើកឡើង ពីរបបលើកទឹកចិត្ត វិនិយោគ ដែលពោរពេញដោយភាពទាក់ទាញ, ពន្ធដារ, កត្តាគន្លឹះនៃការទាក់ទាញវិនិយោគមកកម្ពុជា, កិច្ចសម្រួល និងការថែទាំ វិនិយោគ ព្រមទាំងវិធានការគាំទ្រផ្សេងៗ ដែលរាជរដ្ឋាភិបាលបានបន្តដាក់ចេញសម្រាប់លើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ច នៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។

ចំណែកនៅថ្ងៃទី១ ធ្នូ ម្សិលមិញនេះដែរ ឯកឧត្តម លឹម វិសាល បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន ផ្តល់សេវាផ្នែកច្បាប់ DHH មកពីរដ្ឋធានីប៉េកាំង ប្រទេសចិន ក្នុងនោះឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូដែលបាន មកដំណើទស្សនកិច្ចនៅកម្ពុជា។ សូមបញ្ជាក់ថា ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ DHH មានការិយាល័យនៅប្រទេសចិន ៣៥ និងនៅ បរទេសចំនួន ១៥ ព្រម ទាំងមានបុគ្គលិកដែលមានវិជ្ជាជីវៈ ផ្នែកច្បាប់ប្រមាណជាង ៣ ពាន់នាក់ ទន្ទឹមនេះ, ក្រុមហ៊ុនគ្រោងនឹង បើកការិយាល័យនៅប្រទស កម្ពុជា ថៃ និងវៀតណាម តាមរយៈដំណើទស្សនកិច្ចលើកនេះផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ឯកអគ្គរដ្ឋទូតកាណាដា ទទួលស្គាល់ថា កម្ពុជាជាប្រទេសរងគ្រោះ ពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2025/12/05 05:16:21 pm        1
អង្គកា​រ​ FAO បង្ហាញ​ចំណាប់អារម្មណ៍ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន គាំទ្រដល់​វិស័យកសិកម្មនៅក្នុងតំបន់ដែលបានបោសសម្អាតមីនរួច
2025/12/05 04:51:45 pm        2
AOT ចុះសង្កេតការណ៍ នៅចំណុចបង្គោលព្រំដែនលេខ ៥២-៥៣ ខេត្តបាត់ដំបង ទល់មុខខេត្តចន្ទបុរី ប្រទេសថៃ
2025/12/05 04:49:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មានអៀរឡង់៖ យានដ្រូនត្រូវបានប្រទះឃើញនៅជិតផ្លូវយន្តហោះរបស់លោក Zelenskiy ទៅកាន់ទីក្រុង Dublin

2025/12/05 06:44:14 pm
​មេដឹកនាំបារាំង៖ ការរួបរួម រវាងអឺរ៉ុប និងអាមេរិក ជុំវិញបញ្ហាអ៊ុយក្រែន គឺ «សំខាន់ណាស់»
2025/12/05 06:42:31 pm
​លោក Maduro ៖ វ៉េណេស៊ុយអេឡាបន្តទទួលយកជនអន្តោប្រវេសន៍និរទេសពីសហរដ្ឋអាមេរិក
2025/12/05 06:40:05 pm
​មន្ត្រី៖នាវាដែលធ្វើដំណើរនៅច្រកសមុទ្រ Bab el-Mandeb ត្រូវសង្ស័យថា ត្រូវបានវាយប្រហារដោយចោរសមុទ្រ
2025/12/05 06:01:40 pm
​សភារបស់ប្រទេសក្រិកអនុម័តទិញប្រព័ន្ធរ៉ូកែតពីអ៊ីស្រាអែល
2025/12/05 05:59:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/01 05:40:50 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/03 03:30:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/30 11:29:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am