លោក Putin ទៅទស្សនកិច្ចឥណ្ឌា សប្ដាហ៍នេះ ដើម្បីជំរុញការនាំចេញថាមពល និងការពារជាតិរបស់រុស្ស៊ី

2025/12/02 10:47:01 pm        56

ក្រុមមន្រ្តីបានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ទៅកាន់ប្រទេសឥណ្ឌា ចាប់ពីថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ក្នុងសប្ដាហ៍នេះ ដើម្បីជំរុញឱ្យមានការលក់ប្រេង ប្រព័ន្ធមីស៊ីល និងយន្តហោះចម្បាំងរបស់រុស្ស៊ី បន្ថែមទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារទំនាក់ទំនងវិស័យថាមពល និងការពារជាតិជាមួយឥណ្ឌា ដែលរងផលប៉ះពាល់ដោយសម្ពាធរបស់សហរដ្ឋអាមេរិក លើប្រទេសអាស៊ីខាងត្បូងមួយនេះ។

រុស្ស៊ីបានផ្គត់ផ្គង់អាវុធដល់ឥណ្ឌា អស់ជាច្រើនទសវត្សរ៍មកហើយ ដោយទីក្រុងញូវដែលី បានក្លាយជាអ្នកទិញប្រេងតាមសមុទ្រធំជាងគេរបស់រុស្ស៊ី ទោះបីជាមានទណ្ឌកម្មពីលោកខាងលិចក៏ដោយ ជុំវិញយុទ្ធនាការយោធាលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្តែការនាំចូលប្រេងឆៅរបស់ឥណ្ឌា នឹងធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងពេល ៣ឆ្នាំនៅខែធ្នូនេះ បន្ទាប់ពីទណ្ឌកម្មកាន់តែតឹងរ៉ឹងលើរុស្ស៊ី។

ក្នុងទស្សនកិច្ចលើកដំបូងរបស់លោកក្នុងរយៈពេល ៤ឆ្នាំទៅកាន់រដ្ឋធានីឥណ្ឌា សម្រាប់កិច្ចប្រជុំកំពូលជាមួយលោកនាយករដ្ឋមន្ត្រី Narendra Modi លោក Putin នឹងត្រូវអមដំណើរដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី គឺលោក Andrei Belousov និងគណៈប្រតិភូជាច្រើនក្នុងវិស័យអាជីវកម្ម និងឧស្សាហកម្ម។

ក្រុមមន្ត្រីឥណ្ឌាបារម្ភថា កិច្ចព្រមព្រៀងថាមពល និងការពារជាតិថ្មីៗណាមួយជាមួយរុស្ស៊ី អាចបង្កឱ្យមានប្រតិកម្មតបពីលោកប្រធានាធិបតីអាមេរិក Donald Trump ដែលបានដំឡើងពន្ធទ្វេដងដល់ ៥០% ក្នុងខែសីហា លើទំនិញឥណ្ឌា ដោយសារតែទីក្រុងដែលី ទិញប្រេងឆៅរបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm