បាល់ទាត់៖ អ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បាននិយាយថា ខ្សែការពារកណ្តាលទាំងពីរ Virjil van Dijk និង Joe Gomez ទំនងជាមិនទាន់ ដើម្បីបង្ហាញខ្លួនឲ្យក្រុមជំរើសជាតិរបស់ពួកគេ នៅព្រឹត្តិការណ៍ Euro ២០២០ ដែលលើកមក ២០២១ នេះឡើយ។
លោក Klopp បានបញ្ជាក់ពីស្ថានភាពកីឡាករទាំងពីរថា Joe Gomez នៅពេលនេះរត់មិនទាន់រួចនៅឡើយ ខណៈ Virjil van Dijk រត់បានតិចៗ និងរត់ទាំងលំបាក។ រំលឹកថា ខ្សែការពារហូឡង់ Virjil van Dijk បានរងរបួសជង្គង់កាលពីខែតុលា និងទទួលបានការវះកាត់ ខណៈខ្សែការពារអង់គ្លេស Joe Gomez រងរបួសពេលជួយក្រុមជំរើសជាតិអង់គ្លេសកាលពីខែវិច្ឆិកា និងទទួលបានការវះកាត់ជង្គង់ដូចគ្នា។ Euro ២០២០ ដែលលើកមក ២០២១ ដោយសារ Covid-19 នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១១ ខែមិថុនាដល់ថ្ងៃទី១១ ខែកក្កដាខាងមុខនេះ៕
អត្ថបទ៖នាង សុភាវុធ