លោក Biden បញ្ជា​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​តំបន់​ផ្ដាច់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន ខណៈ​អឺរ៉ុប​សន្យា​ចាត់​វិធាន​ការ​បន្ថែម​

2022/02/22 06:31:32 pm        877

​សហរដ្ឋអាមេរិក៖ សេត​វិមាន​បាន​ឆ្លើយតប​កាលពី​យប់​ថ្ងៃ​ចន្ទ ចំពោះ​កា​រ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ទទួលស្គាល់​ឯករាជ្យ​ភាព​របស់​តំបន់​ផ្ដាច់ខ្លួន​ចំនួន​ ២​ នៅ​ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងកើតដោយ​ការ​ដាក់​ទណ្ឌកម្ម​លើ​តំបន់​នោះ​។ ​លោក​ប្រធានា​ធិ​បតី Joe Biden បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​ដែល​ហាម​ការ​វិនិយោគ ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​ផ្ដល់​ហិរញ្ញ​វប្ប​ទាន​ថ្មីដោយ​ជន​ជាតិ​​អាមេរិកទាំង​ទៅ ​ទាំង​មក ឬ​នៅ​ក្នុង​តំបន់​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​ហៅថា ជា​សាធារណរដ្ឋ​ប្រជាមានិត Donetsk និង​សាធារណរដ្ឋ​ប្រជាមានិត Luhansk។​

​អ្នកនាំពាក្យ​សេត​វិមានលោកស្រី Jen Psaki បាន​សរសេរ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ដែល​កំពុង​ប្រកាស​ពី​ក្រឹត្យ​ខាងលើ​ថា វា​ច្បាស់ណាស់​ថា វិធានការ​ទាំងនេះគឺ​ដាច់ដោយឡែក​ពីគ្នា នឹង​ជាការ​បន្ថែម​ពីលើ​ទណ្ឌកម្មសេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ និង​ភ្លាមៗដែល​យើង​បាន​ត្រៀម​ក្រោម​ការ​សម្រប​សម្រួល​ជាមួយ​សម្ព័ន្ធមិត្ត​ និង​ដៃគូ​របស់​យើង បើសិន​មានការ​ឈ្លានពាន​បន្ថែម​ទៀតពីរុស្ស៊ី​ចូលអ៊ុយ​ក្រែ​ន​។ ​លោកស្រី Psaki បាន​បន្ថែមថា ក្រសួងការបរទេស និង​រតនាគារនឹង​ចែករំលែក​ព័ត៌មាន​លម្អិត​បន្ថែមទៀតពី​ចំណាត់ការ​របស់​រដ្ឋបាល​លោក Biden​។ ​បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុបក៏បាន​ថ្កោលទោស​ផងដែរពី​ការប្រកាស​របស់លោក Putin និង​បានបញ្ចេញ​ការ​គំរាម​ថ្មីឆ្លើយតប​ទៅនឹង​ការបំពាន​ដ៏​ធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ​។ ​លោក Josep Borrell ប្រធាន​គោលនយោបាយ​សហភាព​អឺរ៉ុប​បាន​និយាយថា ប្លុក​ដែលមាន​សមាជិក ​២៧​ប្រទេសបានសម្រេច​រួចហើយ​ពី​ការប្រើប្រាស់​កញ្ចប់​ទណ្ឌកម្ម​របស់ខ្លួន បើលោក Putin ឈ្លានពាន​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        159
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        147
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm